+855 16 757 168     samnob@keiladaily.com
KD Logo

ម៉ន សាម៉េត ថាពុំហ៊ានមើលស្រាល គង់ ហូវ ប៉ុន្តែខ្លួន ប្រកា សមិនបន្ធូរដៃ ឡើយ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 212

អ្នកប្រដាល់ គុនខ្មែរ ជួរមុខ និង មានបទពិសោធ ចាស់វស្សាលើសង្វៀន ម៉ន សាម៉េត អះអាង ថា ខ្លួន បានសម្រួច ការ ហ្វឹកហាត់ និង ត្រៀមរួចរាល់ សម្រាប់ ជំនួប មិត្តភាព ប៉ះ សិស្ស ប្អូនជំនាន់ក្រោយ គង់ ហូវ ក្នុងកម្មវិធី “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅ ភីអិនអិន នា ថ្ងៃអាទិត្យ ទី ២៤ ខែ ឧសភា ចុង សប្ដាហ៍នេះ។

ម៉ន សាម៉េត សន្យាថា នឹង ប្រឹងប្រែង ប្រកួត អស់ពីសមត្ថភាព ហើយមិនបន្ធូរ ដៃឡើយ ដើម្បី យកជ័យជម្នះលើ គង់ ហូវ ស្ដារមុខមាត់ឡើងវិញ នៅ សង្វៀន ភីអិនអិន ថ្ងៃអាទិត្យ នេះ។


សាម៉េតរៀបរាប់ ៖ “សម្រាប់ការ ប្រកួតជាមួយ គង់ ហូវ នៅ ទូរទស្សន៍ ភីអិនអិន ថ្ងៃអាទិត្យ នេះ ខ្ញុំបានត្រៀមខ្លួនរួចហើយ បង។ សម្រាប់ខ្ញុំ គង់ ហូវ គាត់ ជំនាន់ក្រោយមែន តែ គាត់ ល្អ ទាត់។ ប៉ុន្តែ ខ្ញុំរាង បារម្ភដែរ ព្រោះគាត់ ក្មេង។ គាត់ អាចមានកម្លាំង ជាង។ ប៉ុន្តែ អត់អីទេ ខ្ញុំខំហាត់យកស៊ុហ្វ កម្លាំង និង បច្ចេកទេស ដើម្បី ត្រៀមវ៉ៃ គង់ ហូវ។ ហើយខ្ញុំសន្យាចំពោះ បងប្អូន និង ទូរទស្សន៍ ភីអិនអិន ថា ខ្ញុំមានប៉ុន្មាន ខ្ញុំវ៉ៃទាំង អស់។ អត់មានលាក់លៀម ទេ ព្រោះអីគាត់ឲ្យតម្លៃខ្លួនខ្ញុំខ្ពស់។ ហើយ ក៏ជា ឱកាស សម្រាប់ ស្ដារមុខមាត់ ឡើង វិញ នៅទូរទស្សន៍ភីអិនអិន ”។

ជើង ខ្លាំង គ្រងខ្សែក្រវាត់ និង ពានច្រើនគ្រឿងក្នុងស្រុក រូបនេះ បន្ថែម ថា ទោះ មានជំនឿចិត្ត ខ្ពស់ ក្នុងការ ប្រកួតមួយនេះ ក្ដី ប៉ុន្តែ ខ្លួនពុំហ៊ានមើលស្រាលសមត្ថភាពអ្នកប្រយុទ្ធ រលកក្រោយ គង់ ហូវ ឡើយ ដោយប្ដេជ្ញាប្រកួតអស់ពីលទ្ធភាព ឈ្នះឬចាញ់ លើសង្វៀន ។

សាម៉េត បន្ថែម ៖ “ ខ្ញុំមិនហ៊ានមើលស្រាលគាត់ ទេ ព្រោះគាត់ ហាត់ច្រើន ។ ហើយមួយរយៈនេះ គាត់ ប្រកាសចង់វ៉ៃជាមួយ ឈុត សេរីវ៉ាន់ថង ទៀត ។ ចឹង ខ្ញុំជឿថា គាត់ហាត់បានច្រើន ទោះ មិនបានវ៉ៃជាមួយ ឈុត សេរីវ៉ាន់ថង ក៏គាត់ ខំហាត់ជួប ខ្ញុំដែរ ។ ចឹង ខ្ញុំក៏មានទឹកចិត្ត មួយ ថា ចង់ស្វាគមន៍សិស្ស ប្អូន។ ទោះ ឈ្នះឬ ចាញ់ ត្រូវ វ៉ៃអស់សមត្ថភាពដូចគ្នា ។ ហ្នឹង ទើប ដឹង ថា បងខ្លាំង ឬប្អូនខ្លាំង ។ អត់មានបន្ធូរបន្ថយទេបីទឹក។ ប្អូនខ្លាំង ប្អូនឈ្នះ។ បងខ្លាំង គឺបងឈ្នះ។ ហើយកុំលាក់ វ៉ៃឲ្យអស់ទៅ។ បងត្រូវខ្លះក៏អត់អីដែរ គឺ បងសមហើយ ”។

សូមជម្រាបថា ម៉ន សាម៉េត នឹង ប្រឈម គង់ ហូវ ដើម្បី អមគូដណ្ដើមខ្សែក្រវាត់ប្រាក់ រវាង ប៊ុន សុធា និង ឃួន ឡាំងកូស៊ីន នា ថ្ងៃអាទិត្យ ទី ២៤ ខែឧសភា ចុង សប្ដាហ៍នេះ រួមទាំង មានគូពិសេសចំនួន ៤គូទៀត ផ្សាយផ្ទាល់ ចាប់ពីម៉ោង ១២ ថ្ងៃត្រង់តទៅ លើកញ្ចក់ទូរទស្សន៍ PNN ហ្វេសប៊ុក PNN Sports និងផេកហ្វេសប៊ុក ISI STEEL៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖