+855 16 757 168     samnob@keiladaily.com
KD Logo

ក្រសួងអប់រំប្រគល់អាល់កុលពីសប្បុរសជនកូរ៉េខាងត្បូងដល់សហព័ន្ធជាតិ៣២

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 225


ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើពិធីប្រគល់អាល់កុល និងម៉ាសដែលជាអំណោយរបស់​សភាពណិជ្ជកម្មកូរ៉េខាងត្បូងនៅកម្ពុជាតាមរយៈគ្រូបង្គោលជម្រើសជាតិតេក្វាន់ដូកម្ពុជា លោក ឆយ យ៉ុងសុក ដល់សហព័ន្ធកីឡាជាតិចំនួន៣២នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០ នាមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។


ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុក សិទ្ធីជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា​តំណាងឯកឧត្តមរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន និងតំណាងសហព័ន្ធទាំង៣២ ដោយមួយសហព័ន្ធទទួលបានអាល់កុលពីរកាន និងម៉ាស។


ឯកឧត្តម អ៊ុក សិទ្ធីជាតិ ក៏បានក្រើនរំឭកដល់សហព័ន្ធទាំងអស់ធ្វើយ៉ាងបន្តការរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន ការពារពីការរីករាលដាលជំងឺកូវីដ និងមិនត្រូវភ្លេចខ្លួនឡើយ។


គួរដឹងដែរថា ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យមានការប្រមូលផ្ដុំហ្វឹកហាត់ជុំគ្នាឡើងវិញ ក្រោយផ្អាកមួយរយៈធំ ដោយសារជំងឺកូវីដ១៩។ ប៉ុន្តែការវិលជាថ្មីនេះផ្ដើមត្រឹមក្រុមថ្នាលជាមុនសិន ខណៈការប្រកួតនានាត្រូវធ្វើឡើងដោយមិនមានអ្នកចូលរួមទស្សនាផ្ទាល់ ពោលមានត្រឹមតែកីឡាករ កីឡាការិនី និងក្រុមបច្ចេកទេសពាក់ព័ន្ធ មិនលើស១០០នាក់។ ក្រៅពីនេះក្រសួងទាំងពីរក៏បានចេញវិធានការនានាសម្រាប់សហព័ន្ធទាំងអស់អនុវត្ត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ជាលើកទីពីរផងដែរ៕






សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖