+855 16 757 168     samnob@keiladaily.com
KD Logo

វ៉ាន់ វឿន ថា នឹងប្រើស្នៀតថ្មីសម្រាប់ជំនួប អេ ណារ័ត្ន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 375

មុនជំនួបប្រជែងកៅអី ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ខ្សែក្រវាត់មាស ទម្ងន់៥៧គីឡួក្រាម កម្មវិធី “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅភីអិនអិន នាថ្ងៃអាទិត្យ ទី២១ ខែមិថុនា ចុងសប្ដាហ៍នេះ វ៉ាន់ វឿន បានបោះពាក្យទៅ អេ ណារ័ត្ន ថា ខ្លួននឹងប្រឹងប្រែងប្រយុទ្ធអស់ពីសមត្ថភាព ដោយមិនបន្ធូរដៃឡើយ ពោលលទ្ធផលឈ្នះឬចាញ់ នឹងអស់ចិត្តរៀងៗខ្លួន។


វ៉ាន់ វឿន បង្ហាញការតាំងចិត្តយ៉ាងមុតមាំបែបនេះ ៖ “ សម្រាប់ខ្ញុំ ដូចជាមិនមានអ្វីត្រូវព្រួយបារម្ភខ្លាំងទេបង។ ព្រោះថា ឡើងប្រកួតតែងតែមានបែកបាក់ហើយ សំខាន់ខ្ញុំនឹងធ្វើវាឲ្យអស់ពីសមត្ថភាព។ ខ្ញុំធ្លាប់ហាត់ជាមួយ លោក គ្រូ អេ ក៏អត់អីដែរបង ទោះគាត់មិនប្រាប់ក្បាច់ ក៏ អេ ណារ័ត្ន គេបានសិក្សាពីខ្ញុំដែរ។ ព្រោះថា ពេលមុន ខ្ញុំឈ្នះគាត់ដោយសារអី ហើយគាត់ចាញ់ខ្ញុំដោយសារអី មិនប្រាកដថា គាត់យកក្បាច់ហ្នឹង យកមកប្រើដដែលទេ។ ហើយយើងក៏មិនប្រើក្បាច់ដដែលដែរ។ សម្រាប់ខ្ញុំ អត់ហ៊ានសន្និដ្ឋាន អាចបញ្ចប់នៅទឹកណាទេ ប៉ុន្តែខ្ញុំប្ដេជ្ញាថានឹងខំអស់ពីសមត្ថភាព បើចាញ់ គឺចាញ់ទាំងអស់ចិត្ត និងបើឈ្នះ គឺឈ្នះទាំងអស់ចិត្តដូចគ្នា។ ការប្រកួតគ្នាលើកនេះ សម្រាប់ខ្ញុំគឺចង់បានលទ្ធផល ចាញ់ឈ្នះដោយអស់ចិត្ត”។

ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម២សម័យ រូបនេះ បានចាត់ទុក អេ ណារ័ត្ន ជាគូប្រជែងដ៏គ្រោះថ្នាក់បំផុត ព្រោះកូនសិស្សគ្រូ អេ ភូថង រូបនេះ ជាអ្នកប្រដាល់គុនខ្មែរមួយរូប មានទឹកចិត្តអង់អាចក្លាហាន និងរឹងមាំ មិនអាចមើលស្រាលបានឡើយ។

វឿន បន្ត ៖ “សម្រាប់ខ្ញុំ ចំណុចខ្លាំងរបស់ អេ ណារ័ត្ន គឺស៊ុហ្វល្អ ទឹកចិត្តអង់អាចក្លាហាន។ គឺគាត់ដើរចូលវ៉ៃ ដោយអត់ខ្លាចដៃគូ ហើយកម្លាំងខ្លាំង។ សម្រាប់ខ្ញុំ គិតថាអត់អាចផ្ដួលគាត់បានទេ ព្រោះថា គាត់ជាកីឡាករម្នាក់ បើនិយាយប្រភេទគីឡូ៥៧ សឹងតែពាយរបស់គាត់ដែរ។ ចឹងខ្ញុំអត់ហានសន្និដ្ឋានថា អាចផ្ដួលគាត់ឲ្យសន្លប់ ឬអាចឈ្នះគាត់១០០ភាគរយទេ។ សំខាន់សម្រាប់ខ្ញុំ ៥០លើ៥០។ ប៉ុន្តែបើគាត់ចង់ផ្ដួលខ្ញុំឲ្យសន្លប់ ក៏រាងពិបាកដែរសម្រាប់គាត់” ។

សូមជម្រាបថា អេ ណារ័ត្ន នឹងតតាំង វ៉ាន់ វឿន នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខ្សែក្រវាត់មាស ប្រភេទទម្ងន់៥៧គីឡូក្រាម ក្នុងកម្មវិធី “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅភីអិនអិន នាថ្ងៃអាទិត្យ ទី២១ ខែមិថុនា សប្ដាហ៍នេះ ខណៈ អេលីត ចំរើន បានកក់កៅអីវគ្គផ្ដាច់ព្រ័ត្ររួចរាល់។ លើសង្វៀតតែមួយ គូជក់ចិត្ត ខាំ ខ្លានាង ស្វាគមន៍ ស៊ឺន ថៃសាន់ រួមទាំងអមគូថ្នាលពិសេសៗចំនួន៤គូទៀត ផ្សាយផ្ទាល់ ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន ផេកហ្វេសប៊ុក PNN Sports និង ផេកហ្វេសប៊ុក ISI STEEL ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖