+855 16 757 168     samnob@keiladaily.com
KD Logo

លោក អេ ភូថង មានទំនុកចិត្តលើ អេ ណារ័ត្ន នឹងធ្វើបានល្អក្នុងជំនួបពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាស

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 1108

អតីតកំពូលអ្នកប្រដាល់គុនខ្មែរ កែងឆេះ ជង្គង់ហោះ អេ ភូថង លើកឡើងថា ជំនួបសងសឹក និងប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ ខ្សែក្រវាត់មាស កម្មវិធី”អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅភីអិនអិន នាថ្ងៃអាទិត្យ ទី២១ ខែមិថុនា សប្ដាហ៍នេះ រវាង អេ ណារ័ត្ន និង វ៉ាន់ វ៉ាន់ វឿន លោកមានជំនឿចិត្តខ្ពស់លើកូនសិស្សខ្លួន នឹងធ្វើបានល្អ ហើយអាចដណ្ដើមបានជ័យជម្នះ ប៉ុន្តែក៏បារម្ភខ្លះខ្លាច អេ ណារ័ត្ន ចន្លោះប្រហោងភ្លាត់ស្នៀតប៉ុណ្ណោះ។


មុនការប្រកួតឈានមកដល់ គ្រូ អេ ភូថង បញ្ជាក់ថា វ៉ាន់ វឿន មានក្បាច់ និងបច្ចេកទេសខ្ពស់ ព្រោះលោកធ្លាប់បង្វឹករូបគេ នៅក្រុមជម្រើសជាតិ តែមហិច្ឆតា អេ ណារ័ត្ន វិញបានកំពុងពុះកញ្ច្រោលចង់ឈ្នះខ្លាំងផងដែរ។

លោក អេ ភូថង បញ្ជាក់៖ “បាទ ការពង្រឹង អេ ណារ័ត្ន ខ្ញុំបានបង្ហាត់គេពេញពីរសប្ដាហ៍ហើយ ដើម្បីត្រៀមប៉ះ វ៉ាន់ វឿន នៅថ្ងៃទី២១ នេះ។ ហើយណាមួយ វ៉ាន់ វឿន គេក៏ធ្លាប់ជាកូនសិស្សរបស់ខ្ញុំដែរ កាលនៅជម្រើសជាតិ។ ចឹងបច្ចេកទេស វ៉ាន់ វឿន ខ្ញុំអាចដឹងខ្លះៗ ដើម្បីមកបង្រៀនកូនសិស្សរបស់ខ្ញុំ។ បើយើងគិតថា ស្រួល គឺស្រួល បើគិតថា ពិបាក គឺពិបាក។ ព្រោះ វ៉ាន់ វឿន គេវ៉ៃបច្ចេកទេស។ ជួនកាលគេវ៉ៃបុក ជួនកាលគេវ៉ៃដក ចឹងយើងមិនអាចចាប់ចំណុចគេបានទេ។ តែបើគេហ៊ានវ៉ៃបុកដូចគ្នា អាចថាស៊ុហ្វគេអត់សូវមានទេ។ ព្រោះបើខ្ញុំតាមដានមើល គេវ៉ៃស្ទើរតែគ្រប់អាទិត្យជាប់ៗគ្នា។ ហើយទី២ ទៀត វ៉ាន់ វឿន គាត់វ៉ៃច្បាស់។ ចេញមួយៗធ្ងន់។ ប៉ុន្តែសម្រាប់ខ្ញុំ អត់សូវបារម្ភប៉ុន្មានទេ ចាញ់ឈ្នះដឹងតែល្អមើលហើយ។ លើកនេះ ខ្ញុំធានា១០០ភាគរយ វ៉ាន់ វឿន អត់ហ៊ានបុកជាមួយ អេ ណារ័ត្ន ទេ។ ដឹងថាគេ នឹងថយទប់វ៉ៃកែង។ ខ្ញុំផ្ដល់ឲ្យ អេ ណារ័ត្ន រួចរាល់ហើយ ខ្លាចតែគេភ្លាត់ស្នៀតរបស់ វ៉ាន់ វឿន ប៉ុណ្ណោះ”។

បែបណាក្ដី អតីតអ្នកប្រយុទ្ធគុនខ្មែរ គ្រងខ្សែក្រវាត់ពិភពលោក រូបនេះ បន្ថែមថា ទោះកូនសិស្សខ្លួន អេ ណារ័ត្ន មានបច្ចេកទេស និងបទពិសោធ តិចជាង វ៉ាន់ វឿន បែបណាក្ដី ប៉ុន្តែទឹកចិត្ត និងមហិច្ឆតាការប្រកួតរបស់គេ ហាក់ខ្លាំងខ្លាំ ព្រោះចង់ជម្រះបញ្ជីចាស់ និងបន្តឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ខ្សែក្រវាត់មាស ដ៏សំខាន់ និងមានប្រាក់រង្វាន់ដ៏ច្រើនមួយនេះ។


សូមជម្រាបថា អេ ណារ័ត្ន នឹងប្រឈម វ៉ាន់ វឿន នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខ្សែក្រវាត់មាស ប្រភេទទម្ងន់៥៧គីឡូក្រាម ក្នុងកម្មវិធី “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅភីអិនអិន នាថ្ងៃអាទិត្យ ទី២១ ខែមិថុនា សប្ដាហ៍នេះ ដើម្បីរកអ្នកឈ្នះឡើងទៅប៉ះ អេលីត ចំរើន នាវគ្គផ្ដាច់ព្រ័ត្រ៕ លើសង្វៀតតែមួយ គូជក់ចិត្តខ្លាំងប៉ះខ្លាំង ខាំ ខ្លានាង ស្វាគមន៍ សឺន ថៃសាន់ រួមទាំងអមគូថ្នាលពិសេសៗចំនួន៤គូទៀត ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន ផេកហ្វេសប៊ុក PNN Sports និង ផេកហ្វេសប៊ុក ISI STEEL ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖