+855 16 757 168     samnob@keiladaily.com
KD Logo

មុត ខ្លឹមខ្មៅ ថា ធ្លាប់បាក់ទឹកចិត្តដោយសារគេរិះគន់ខ្លាំងពេក

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 2534

អ្នកប្រយុទ្ធ គុនខ្មែរ ធ្លាប់មានឈ្មោះល្បីល្បាញ និង គ្រងខ្សែក្រវាត់ច្រើនខ្សែ មុត ខ្លឹមខ្មៅ អះអាង ថា ខ្លួន នឹង ប្រឹង ប្រែង ពង្រឹង និង ស្តារ ប្រជាប្រិយភាព របស់ ខ្លួន ឲ្យខ្លាំងក្លា ឡើង វិញ ក្រោយ រងការរិះគន់ និង វាយប្រហារទឹកចិត្ត ខ្លាំង ៗ ពីសំណាក់អ្នកគាំទ្រ មួយចំនួន ជុំវិញការ ធ្លាក់ចុះសមត្ថភាព ខ្លួន នាមួយ រយពេលចុង ក្រោយ កន្លងមកនេះ ។

អ្នកស្នងគុនខ្មែរ ចាស់វស្សា រូបនេះ រៀបរាប់ថា ដោយសារ ការ បាក់ទឹក ទើប ធ្វើឲ្យខ្លួន ធ្លាក់សមត្ថភាព ហើយស្ទើរតែ បាត់ឈ្មោះពី សង្វៀនតែម្ដង ។


ខ្លឹមខ្មៅ រៀបរាប់ ៖ “ ដោយសារ បាក់ទឹកចិត្ត បង។ ព្រោះកាលពីមុន ខ្ញុំនៅ ក្លិបចាស់ ដូចថា រាងពិបាក ទាំង ការ ហូបចុកអីជា ដើម ក៏ប្ដូរពី ក្លិបចាស់ មក ក្លិបថ្មី ។ ពេលខ្ញុំមកដល់ក្លិបថ្មី លោក គ្រូ គាត់ស្រលាញ់ខ្ញុំ និង ជួយជា កម្លាំង ចិត្ត។ ខ្ញុំក៏មានកម្លាំង ចិត្ត វិញតិចៗមក។ កាលនោះ ចាប់ផ្ដើមវ៉ៃបានមេដា យមាសថ្នាក់ជាតិមក នៅវិមានឈ្នះឈ្នះ ខ្ញុំក៏ចាប់ផ្ដើមមានកម្លាំង ចិត្ត ឡើង វិញ ដោយខ្ញុំ ឈ្នះ ពុយ វណ្ណៈ។ ក្រោយមក ខ្ញុំមានកម្លាំង ហាត់ និង ចង់ល្បីវិញ។ ព្រោះពីមុនខ្ញុំមានឈ្មោះ តែ មួយរយៈក្រោយ មក ខ្ញុំបាត់ឈ្មោះ។ ហើយ ខ្ញុំឈឺចាប់ខ្លាំង ពេលគេថាយើង វ៉ៃតិចសន្លប់ៗ។ ខ្ញុំដេកគិត ខ្ញុំ ឈឺចាប់ខ្លាំង ។ ដូចនេះ ខ្ញុំព្យាយាម ឲ្យល្បីឡើង វិញ ហើយ មិនឲ្យ ចាញ់ក្មេងៗជំនាន់ក្រោយទេ។ ខ្ញុំនឹង ខំអស់ពីសមត្ថភាព”។

ជើង ខ្លាំង មកពី ដែនដីខេត្ត បាត់ដំបង រូបនេះ បន្ថែម ថា ទោះបច្ចុប្បន្ន សមត្ថភាព ខ្លួន ទើបប្រឡប់ មក វិញបាន ត្រឹម ៥០ភាគរយក្ដី ប៉ុន្តែ នឹង យកភាព ឈឺចាប់ និង រិះគន់មួយនេះ ទៅសម្រួចការ ប្រយុទ្ធ ឲ្យកាន់តែ ល្អ ប្រសើរ ឡើង វិញ នាពេលឆាប់ៗខាងមុខ ផង ដែរ ។

ខ្លឹមខ្មៅ បន្ត ៖ “ ខ្ញុំនៅចាំ បង គេថា មុត ខ្លឹមខ្មៅ វ៉ៃងាកសន្លប់ៗ។ ចឹង ខ្ញុំលឺពាក្យនេះ ខ្ញុំឈឺចាប់ខ្លាំង ណាស់។ ខ្ញុំនឹង ខំប្រឹង ទោះ មិនបានដូចមុន ក៏បាន ៨០ទៅ ៩០ភាគរយ ពីមុនដែរ ។ ពេលនេះ ខ្ញុំទើប បានប្រហែល៥០ ទៅ ៦០ភាគរយទេ។ បាទ បង ខ្ញុំនឹងពង្រឹង ខ្លួន ឡើងវិញ ហើយ នឹង វ៉ៃអស់ពីសមត្ថភាព មិនឲ្យបងប្អូន មើលងាយទេ ដឹង ថា ចាញ់ឈ្នះ ល្អមើលតែម្ដង ”។

សូមបញ្ជាក់ ថា មុត ខ្លឹម ខ្មៅ ជា កីឡាករគុនខ្មែរ ធ្លាប់មានឈ្មោះបោះសំឡេង និ ងឈរលំដាប់ជួរមុខ មួយរូប ដោយធ្លាប់យកឈ្នះ ផល សោភ័ណ្ឌ និង វង្ស ណយ ជាដើម ។ ក្រោយពង្រឹងខ្លួន ឡើង វិញ មួយរយៈ សិស្ស គុនរួម ក្លិប រឿង សោភ័ណ្ឌ រូបនេះ បានផ្ដួលជើង ខ្លាំង រលកក្រោយ ឡុង បេនលឿន ឲ្យបោះបង់ការ ប្រកួត ក្នុងទឹកទី ២ ផង ដែរ កាលពី ថ្ងៃអាទិត្យ ទី ១៤ ខែមិថុនា លើសង្វៀន “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅភីអិនអិន ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖