+855 16 757 168     samnob@keiladaily.com
KD Logo

មឿន សុខហ៊ុច អំពាវនាវសុំជំនួយពីសប្បុរសជនក្រោយមានជំងឺមិនអាចប្រកួតយូរ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 5048

អ្នកប្រដាល់គុនខ្មែរ មឿន សុខហ៊ុច បានសរសេរលើគណនី Facebook ផ្ទាល់ខ្លួនថា រូបគេបានធ្លាក់ខ្លួនឈឺ និងត្រូវការសម្រាករយៈពេលវែង ដូច្នេះមិនអាចឡើងប្រកួតបានទេ។ 

ជើងខ្លាំងទើបផ្ដួលមិត្តរួមអាជីពជួរមុខយ៉ាងច្រើនរូបនេះ​បានត្អូញត្អែរទៀតថា ការមិនអាចឡើងប្រកួតនេះធ្វើឲ្យគេ​ខកខានស្វែងរកថវិកាចិញ្ចឹមជីវិត ជាពិសេសត្រូវបង់រំលស់ផ្ទះ។


គួរដឹងដែរថា សុខហ៊ុច បានបង្ហាញខ្លួននៅតាមសង្វៀននានាសឹងតែរាល់សប្ដាហ៍ ហើយអំឡុងសម័យកូវីដនេះគេអាចរកបានថវិកាបានយ៉ាងច្រើន។

បានតាមដឹងមក កីឡាករមានប្រភពពីខេត្តកំពង់ចាមបានបង់រំលស់ផ្ទះ ដូច្នេះហើយទើបគេត្រូវបង្ខំចិត្តប្រកួតញឹកបែបនេះ៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖