+855 16 757 168     samnob@keiladaily.com
KD Logo

វ៉ាន់ វឿន ទម្លាក់អេ ណារ័ត្ន ឡើងប៉ះអេលីត ចំរើន ផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាស

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 816

ឆ្លងកាត់ការប្រកួតយ៉ាងកក្រើកពេញ៥នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់ប្រាក់អធិរាជគុនខ្មែរ ISI PALM-ISI PIPE នៅថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម វ៉ាន់ វឿន គឺជាអ្នកទទួល​បានកៅអីវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាសឡើងទៅតទល់​អេលីត ចំរើន។ 


វ៉ាន់ វឿន សិស្សគុនក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ បានឈ្នះពិន្ទុមិនឯកច្ឆ័ន្ទ ៣-២ លើកូនសិស្សលោក អេ ភូថង គឺកីឡាករ អេ ណារ័ត្ន។ 

ពីទឹកទី០១ ដល់ទឹកទី០៥ អ្នកទាំងពីរមិនបានលាក់ស្នៀតឡើយ តែអេ ណារ័ត្ន ដែលដើរចូលសំរុកខ្លាំងនោះ បានរងការវាយពីវ៉ាន់ វឿន រហូតបែកពីរកន្លែង និងប៉ោងផ្ទៃមុខទៀតផង។

មុនឡើងមកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ អេ ណារ័ត្ន សិស្សគុនក្លិបអេភូថងកីឡា បានផ្ដួលពេជ្រ ម្ទេសខ្មាំង​ យកបានខ្សែក្រវាត់ប្រាក់ទីពីរ ខណៈវ៉ាន់ វឿន មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ទម្លាក់ជើងខ្លាំងបន្ទាយមានជ័យមកពីក្លិបដីឡូតិ៍មានរិទ្ធិ លៀប រដ្ឋា។

គួរបញ្ជាក់ថា វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាសអធិរាជគុនខ្មែរ ISI PALM-ISI PIPE រវាងអេលីត ចំរើន និងវ៉ាន់ វឿន នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖