+855 16 757 168     samnob@keiladaily.com
KD Logo

ស៊ឺន ថៃសាន់ ប្រកាសសុំសងសឹក ខាំ ខ្លានាង 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 101

ចាយពេលមិនដល់មួយទឹក ខាំ ខ្លានាង ប្រើទម្ងន់ជើងទាត់ផ្តួលកូនសិស្សក្លិប ជ្រៃសែនជ័យខេត្តកំពង់ស្ពឺ ស៊ឺន ថៃសាន់ ឲ្យបោះបង់ការប្រកួតក្នុងទឹកទី១ នៅលើសង្វៀនអធិរាជគុនខ្មែរ ISI PALM-ISI PIPE នៅ PNN នេះជាហេតុធ្វើឲ្យកូនសិស្សលោក មាស សុខគ្រី ពុំទាន់អស់ចិត្តពីសមត្ថភាពខ្លួន រួចសុំជួបជើងខ្លាំងទម្ងន់ស្រាល ខាំ ខ្លានាង ជាថ្មី ដើម្បីជម្រះមន្ទិល។


បន្ទាប់ពីត្រូវបានអាជ្ញាកណ្ដាលរាប់ដល់១០ និងមិនអាចបន្តការប្រកួតបានទៀត អ្នកប្រដាល់មានដើមកំណើតពីខេត្ត កំពង់ស្ពឺ រូបនេះបានរៀបរាប់ថា រូបគេនៅមិនទាន់អស់ចិត្តនៅឡើយ ព្រោះថាប្រើកម្លាំងពុំទាន់អស់ពីសមត្ថភាព បែបជាភ្លាត់ចូលមួយជើងត្រង់ឆ្អឹងជំនី ធ្វើឲ្យទ្រាំបន្តការប្រកួតទៀតមិនបាន។

ថៃសាន់ ប​ញ្ជាក់ ៖” អត់ទាន់អស់ចិត្តទេ ចង់ជួបគាត់ម្ដងទៀត នៅសង្វៀន អធិរាជគុនខ្មែរ ISI PALM-ISI PIPE អត់អស់ចិត្តព្រោះថាមិនទាន់វ៉ៃអស់សមត្ថភាពផង ណាមួយយើងនៅពេញ ដល់ពេលភ្លាត់ចូលចឹងអត់ទាន់អស់សមត្ថភាព ព្រោះអត់ដែលវ៉ៃចឹងផង សោកស្ដាយខ្លាំង ព្រោះអត់ទាន់ប្រកួតអស់ពីសមត្ថភាពផង យើងភ្លាត់ចូលឆ្អឹងជំនី ធ្វើឲ្យ វ៉ៃអត់កើតទៀត។ ប្រើកម្លាំងមិញទើបបាន២០% ត្រៀមរូចរាល់អស់ហើយថាត្រូវប៉ះគាត់ ចង់ប៉ះគាត់ម្ដងទៀត ហើយប្រសិនបើ់ចាញ់ទៀតខ្ញុំអស់ចិត្តមែនទែនហើយ”។


គួរបញ្ជាក់នេះ នេះជាការប៉ះគា្នលើកទី៣ហើយ រវាងកូនសិស្សលោក ប៊ឺត សំខាន់ និងកូនសិស្សលោក មាស សុខគ្រី ដោយការប្រកួតកន្លងមក ខាំ ខ្លានាង ឈ្នះ២ប្រកួត និងចាញ់១៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖