+855 16 757 168     samnob@keiladaily.com
KD Logo

ឃីម បូរ៉ា ឈ្នះពិន្ទុគង់ ហូវ ខណៈឫទ្ធិ សាស្ត្រាវុធ ចាញ់ពិន្ទុសៅ ប៊ុនធឿន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 55

អ្នកប្រដាល់កំពុងឡើងទឹកដៃ ឃីម បូរ៉ា ស្រវាបានជ័យជម្នះដោយពិន្ទុលើអ្នកលេងជើងរន្ទះគង់ ហូវ ក្រោយប្រកួតស្វិតស្វាញ៣ទឹកពេញក្នុងកម្មវិធីអធិរាជគុនខ្មែរ ISI PALM-ISI PIPE នៅថ្ងៃអាទិត្យ​ ទី២៨ ខែមិថុនា។ 


តាមពិតទៅ បូរ៉ា ត្រូវបានផ្គូផ្គងឲ្យជួបឈុត សេរីវ៉ាន់ថង ជាលើកទី៣ តែត្រូវបានជំនួសដោយគង់ ហូវ ភ្លាមៗនៅព្រឹកថ្ងៃអាទិត្យ ដោយសារកូនប្រុសអតីតអ្នកប្រដាល់ ឈុត សេរី មានជំងឺរលាកបំពង់ក។

ចំណែកការប្រកួតរងគូឯក៣ទឹកដូចគ្នា សៅ ប៊ុនធឿន សិស្សគុនក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺ បានទទួល​ជ័យជម្នះដោយពិន្ទុលើ ឫទ្ធិ សាស្ត្រាវុធ សិស្សគុនគុហារព្រហ្មជ័យមកពីខេត្តសៀមរាប។ 

អ្នកទាំងពីរមិនលាក់អាវុធឡើយតាំងពីទឹកទីមួយ ដោយចេញទាំងកណ្ដាប់ដៃ, ទាត់, ជង្គង់ និងជាពិសេស ផ្លែកែង។ 

គួរបញ្ជាក់ថា កម្មវិធីអធិរាជគុនខ្មែរ ISI PALM-ISI PIPE នឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាសរដូវកាលទីពីរ នៅថ្ងៃអាទិត្យ ទី​០៥ ខែកក្កដា រវាងអ្នកប្រដាល់ក្លិបប៉ែនកាក់គុនខ្មែរ អេលីត ចំរើន និងវ៉ាន់ វឿន របស់ឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖