+855 16 757 168     samnob@keiladaily.com
KD Logo

កូនខ្មែរអាមេរិក Eric Pen ជាប់ឈ្មោះជម្រើសជាតិប្រដាល់សកល

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 639

កីឡាករកូនខ្មែរកាត់អាមេរិក Eric Pieroun Pen ដែលកំពុងហ្វឹកហាត់នៅប្រទេសវៀតណាមត្រូវបានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាសម្រេចបញ្ជូលក្នុងក្រុមជ្រើសជាតិប្រដាល់សកលកម្ពុជា សម្រាប់ត្រៀមចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិនានា ។


កីឡាករកូនខ្មែរកាត់អាមេរិកដែលមានឪពុកម្តាយដើមកំណើតខ្មែររស់នៅខេត្តកំពតរូបនេះ បានចាប់ផ្តើមធ្វើការហ្វឹកហាត់កីឡាប្រដាល់សកលស្ម័គ្រចិត្ត នាឆ្នាំ២០១៤ ។ កីឡាករ Eric Pen បានឈានប្រឡូកចូលរួមប្រកួតប្រដាល់សកលអាជីពកាលពី ឆ្នាំ២០១៨ និងដណ្តើមបានខ្សែក្រវ៉ាត់ WBA Asia Heavyweight Championship នៅឆ្នាំ២០១៩ ។

គួបញ្ជាក់ផងដែរថា កីឡាករ Eric Pen ដែលស្ថិតក្នុងប្រភេទទម្ងន់ធ្ងន់រូបនេះនឹងបន្តធ្វើការហ្វឹកហាត់នៅប្រទេសវៀតណាម រហូតមានការប្រកួតជាលក្ខណៈអន្តរជាតិទើបត្រឡប់មកចូលរួមប្រកួតតែម្តង៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖