+855 16 757 168     samnob@keiladaily.com
KD Logo

អធិរាជគុនខ្មែរ ISI PALM-ISI PIPE បិទទំព័ររដូវកាលទីពីរសប្ដាហ៍នេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 985

ដំណើរស្វែងរកម្ចាស់ខ្សែក្រវាត់មាសទម្ងន់៥៧គីឡូក្រាម និងជារដូវកាលនៃកម្មវិធីអធិរាជគុនខ្មែរ ISI PALM-ISI PIPE នឹងឈានចូលមកដល់ទីបញ្ចប់នៅថ្ងៃអាទិត្យ ទី០៥ ខែកក្កដា នេះហើយដែលបេក្ខជនកម្ពុជាពីររូប គឺអេលីត ចំរើន និងវ៉ាន់ វឿន ត្រូវតតាំងគ្នាយកតំណែងជើងឯក។


មុនឡើងមកកាន់ដំណាក់កាលចុងក្រោយដែលទស្សនិកជនអន្ទះសាររង់ចាំនេះ រន្ទះជើងឥតស្រមោល អេលីត ចំរើន បានទម្លាក់មិត្តរួមជាតិ ប៊ុន សុធា របស់មជ្ឈមណ្ឌលកីឡាប្រដាល់កងយោធពលខេមរិន្ទ ខណៈម្ចាស់មេដាយសំរឹទ្ធស៊ីហ្កេម២សម័យ វ៉ាន់ វឿន ឈ្នះពិន្ទុយ៉ាងស្វិតស្វាញលើអេ ណារ័ត្ន ដែលជាកូនសិស្សអតីតជើងខ្លាំង អេ ភូថង។

ដើម្បីញុំាងវគ្គផ្ដាច់ព្រ័ត្រកាន់តែកក្រើក រញ្ជួយ កម្មវិធីក៏មានរៀបចំការប្រកួតមិត្តភាពអន្តរជាតិដ៏ពិសេសមួយរវាងកណ្ដាប់ដៃភ្លើងរន្ទះជើងមហាទម្ងន់ រឿង សោភ័ណ្ឌ និងកណ្ដាប់ដៃភ្លើងរន្ទះជើងមហាទម្ងន់ រឿង សោភ័ណ្ឌ។ ជាមួយគ្នានេះ អមដោយគូមិត្តភាពដកស្រង់បច្ចេកទេសជាច្រើនគូទៀត។

ដូច្នេះសូមបងប្អូនទស្សនិកជន កុំភ្លេចឲ្យសោះ តាមដានទស្សនាវគ្គផ្ដាច់ព្រ័ត្ររដូវកាលដ៏សំខាន់នេះលើកញ្ចក់ទរទស្សន៍ PNN និងលើទំព័រហ្វេសប៊ុក PNN Sports ទំព័រហ្វេសប៊ុក ISI Steel ចាប់ពីម៉ោង ១២ ថ្ងៃត្រង់តទៅ។ ជាពិសេសធ្វើជាសាក្សីថាតើរវាងអេលីត ចំរើន និងវ៉ាន់ វឿន ថាតើនរណាជាម្ចាស់ខ្សែក្រវាត់មាសទីពីរអមដោយទឹកប្រាក់៤០លានរៀល៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖