+855 16 757 168     samnob@keiladaily.com
KD Logo

សាន សៅយ៉ាន់ បង្ហាញជំនឿចិត្តមួយលើ អេលីត ចំរើន ក្នុងវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាស

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 1890

អតីត​​ជើង​ខ្លាំងគុនខ្មែរ​ ​និង​ជាគ្រូបង្វឹកលោក សាន សៅយ៉ាន់ បានលើកឡើង​ពីទស្សនៈផ្ទាល់ខ្លួន និង​ធ្វើការ​ទស្សន៍ទាយទុកមុន ​​ ថា អេលីត ចំរើន នឹងដើរចូលវាយសម្រុកទៅលើ វ៉ាន់ វឿន ក្នុងជំនួប​វគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវាត់មាស អធិរាជគុនខ្មែរ ISI PALM-ISI PIPE”​​ ​ និងប្រាក់រង្វាន់៤០លានរៀល នា​ថ្ងៃអាទិត្យ ទី​០៥ ខែកក្កដា សប្ដាហ៍នេះ។

ការបង្ហាញជំនឿចិត្ត ទៅលើកូនសិស្សលោក ស៊ន អេលីត ត្រូវគ្រូបង្វឹកក្លិប សៅយ៉ាន់នាគាខេត្តបន្ទាយមានជ័យ នៃសមាគមកីឡាប្រដាល់កងយោធពលខេមភូមិន្ទ រូបនេះ បង្ហើបប្រាប់កាលពីសប្ដាហ៍មុនថា ក្ដីសង្ឃឹម៦០ភាគរយ បានផ្ដល់ទៅលើសិស្សគុនក្លិប ប៉ែន កាក់ គុនខ្មែរ ​ហើយរវាងអ្នកទាំងពីរ គឺអេលីត ចំរើន ជាអ្នកដើរចូលវាយ។



លោក សាន សៅយ៉ាន់ ៖” ពីរនាក់ហ្នឹងគឺ អេលីត ចំរើន ៦០ភាគរយហើយសម្រាប់ការឈ្នះ ហើយបើតាមចិត្តខ្ញុំ ខ្ញុំគិតថាពីរនាក់ហ្នឹងអ្នកចូលអ្នកនោះរៀងពិបាកតិច តែខ្ញុំភាគរយគឺ អេលីត ចំរើន ហើយអ្នកដើរចូលដេញវ៉ៃ ព្រោះថាគេខ្ពស់ បើយើងនិយាយវិភាគទៅកីឡា អេលីត ចំរើន គេឆ្លងមកច្រើនហើយ ទោះកីឡាខ្លះធ្លាប់វ៉ៃ វ៉ាន់ វឿន សន្លប់ ក៏ចំរើន ស៊ីដែរ ចឹងបើមើលទៅអាវុធធ្ងន់ខុសគ្នា នេះគ្រាន់យើងវិភាគទេ​ ព្រោះកីឡាមិនអាចមើលឃើញមុនទេ ហើយពីរនាក់ហ្នឹងជួបគ្នាអត់ចប់៥ទឹកទេ”។

សូមជម្រាបថា យុទ្ធនាការ ​ដណ្ដើមខ្សែក្រវាត់មាស ប្រភេទទម្ងន់៥៧គីឡូក្រាម កម្មវិធី​”អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅ​ភីអិនអិន ឈានដល់​វគ្គផ្ដាច់ព្រ័ត្រហើយ រវាង វ៉ាន់ វឿន និង អេលីត ចំរើន ដែលធ្វើឡើង ​នៅថ្ងៃអាទិត្យ ទី​០៥ ខែកក្កដា ចុងសប្ដាហ៍នេះ។អ្វីដែលកាន់តែកក្រើកទ្វេដងនោះ គឺនៅសង្វៀនតែមួយ ​ក៏មានអមដោយគូប្រកួតមិត្ត​ភាពលក្ខណៈ៣ទឺករវាងកណ្ដាប់ដៃភ្លើង ជើងរន្ទះ​ រឿង សោភ័ណ្ឌ ប្រឈម​អ្នកលេងឆ្លងដែនពីអង់គ្លេស រួមទាំ​ងការឱកាសឲ្យពន្លកគុនខ្មែរបញ្ចេញសមត្ថភាព ៣គូទៀតផងដែរ។ កុំឲ្យទស្សនីយភាពដ៏អស្ចារ្យនេះរំលងទៅបាន រង់ចាំទស្សនាការផ្សាយផ្ទាល់​កញ្ចក់ទូរទស្សន៍ភីអិនអិន និង​ផេកហ្វេសប៊ុក PNN Sports និង ISI STEEL ចាប់ពីម៉ោង​១២​ថ្ងៃត្រង់តទៅ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖