+855 16 757 168     samnob@keiladaily.com
KD Logo

អធិរាជគុនខ្មែរ ISI PALM-ISI PIPE ផ្ដើមរដូវកាលទី៣ជាមួយការប្រកួតថ្មីជាងមុន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 607

ដើម្បីញុំាងកម្មវិធីកាន់តែពិសេសប្លែកភ្នែកជាងពីររដូវកាលមុន អធិរាជគុនខ្មែរ ISI PALM-ISI PIPE បានរៀបចំការប្រកួតលក្ខណៈម៉ារ៉ាតុនដណ្ដើមប្រាក់លានចាប់ពីថ្ងៃអាទិត្យ ទី១២ ខែកក្កដា សប្ដាហ៍នេះតទៅ ដោយមានការចូលរួមប្រជែងពីបេក្ខជនជាតិឆ្នើមៗ។


នៅសប្ដាហ៍ដំបូងនេះ កណ្ដាប់ដៃភ្លើង ពុទ្ធ ម៉ាណូយ, រន្ទះជើងគ្មានមេត្តា រឿង សារិទ្ធ, ឥស្សីបោសលាន អេលីត កែវឡុង, កណ្ដាប់ដៃសរព្រះរាម លន់ សៀកឡេង, នឹងបង្ហាញភាពលេចធ្លោរបស់ខ្លួន ហើយម្នាក់ក្នុងចំណោមជើងខ្លាំងទាំង៤នឹងក្លាយជាម្ចាស់ប្រាក់២លាន៦សែនរៀល។ ចំណែកចំណាត់ថ្នាក់លេខ២ ទទួលបាន១លាន២សែនរៀល។

ក្រៅពីគូម៉ារ៉ាតុនប្រាក់លាន នៅសង្វៀនតែមួយ ក៏មានអមដោយគូជក់ចិត្តច្រើនគូទៀតដែលមាន ដៃរហ័សភ្នែកមុត ខេម ចាន់ ប៉ះអ្នកប្រដាល់ចិត្តសឿងមិនរអា ធន់ អៀងឡៃ។ ចំណែករន្ទះជើងរង្វង់ព្រះចន្ទ ឈឿន ល្វៃ តតាំង ខ្លាចាស់ចង្គោមស្រួច ពុទ្ធ ឆាយរិទ្ធី។


សូមកុំខកខានទស្សនាថាតើនរណាជាម្ចាស់ប្រាក់លានអធិរាជគុនខ្មែរ ISI PALM-ISI PIPE រដូវកាលទី៣ តាមរយៈផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ PNN ផេកហ្វេសប៊ុក PNN Sports និងផេកហ្វេសប៊ុក ISI STEEL ចាប់ពីម៉ោង ១២ថ្ងៃត្រង់តទៅ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖