+855 16 757 168     samnob@keiladaily.com
KD Logo

ធន់ អៀនឡៃ ត្រៀមគ្រប់ស្នៀតសម្រាប់ជំនួបខេម ចាន់ នៅ PNN

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 153

អ្នកប្រដាល់​គុនខ្មែរ​ជំហថ្ម ស្បែកតាន់ ធន់ អៀនឡៃ អះអាងថា បានត្រៀមខ្លួនរួចរាល់ ទាំង​ស្នៀតប្រយុទ្ធ​​ និង​បច្ចេកទេស​ ដើម្បីទប់ទល់ម្ចាស់មេដាយសំរឹទ្ធ​ស៊ីហ្គេម Kickboxing ឆ្នាំ​២០១៩ ខេម ចាន់ ក្នុងជំនួបមិត្តភាព​ លើសង្វៀន “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅ​ភីអិនអិន នាថ្ងៃអាទិត្យ ទី​១២ ខែកក្កដា ចុងសប្ដាហ៍នេះ។

អ្នកប្រយុទ្ធ​ចិត្តសឿង ដើមកំណើតពីខេត្ត​កំពង់ឆ្នាំ​ង រូបនេះ ប្រាប់ថា ទោះ​ទទួលស្គាល់សមត្ថភាព ខេម ចាន់ ជា​អ្នកប្រដាល់​ទម្ងន់ស្រាលឆ្នើម​មួយរូប​ បែបណាក្ដី ប៉ុន្តែ​ខ្លួន​ពុំរអាឡើយ ពោលនឹងប្រឹង​អស់ពីលទ្ធភាព ហើយអាច​​កំដរ​ជើង​ខ្លាំង​មកពីខេត្ត​ព្រៃវែង​ រូបនេះបាន​គ្រប់ស្នៀត សម្រាប់ការ​ប៉ះគ្នា​លើកដំបូងមួយនេះ​។



អៀនឡៃ រៀបរាប់ ​៖ “ បាទបង ការ​ហ្វឹកហាត់​របស់ខ្ញុំ គឺត្រៀមបានគ្រប់គ្រាន់អស់ហើយ​បង ក្បាច់ និង​កម្លាំង​កាយ។ ខ្ញុំអត់ដែលប៉ះគាត់ទេ ធ្លាប់តែ​ឃើញគាត់​ប្រកួត​កន្លងមក។ គាត់ល្អ ហើយរឹង។ បាទបង សម្រាប់ការ​ប្រកួត​តែងតែមានការ​បារម្ភដែរ​បង ប៉ុន្តែមិនជា​អ្វីនោះទេ។ គាត់ល្អ​គ្រប់គ្រឿង ប៉ុន្តែ​គាត់ចេញអីមក ខ្ញុំអាចកំដរ​គាត់បាន។ បាទ រឿងភាគរយ ខ្ញុំអត់ទាន់ដឹង​ទេបង។ ខ្ញុំដឹង​តែ​ឡើងទៅ ​វ៉ៃហើយ​ ឈ្នះចាញ់​លើសង្វៀន។ ចុងក្រោយ អត់អីទេបង គ្រាន់តែ​ចង់ប្រាប់ថា គាត់ចេញអីមក ក៏ខ្ញុំអាចកំដរ​គាត់បាន​បង”។

កូនសិស្ស​គ្រូ ធន់ សុភា រូបនេះ ប្ដេជ្ញា​ធ្វើឲ្យបាន​ល្អ​បំផុត សម្រាប់ការ​ប្រកួត​នៅ​សង្វៀន​​ភីអិនអិន ថ្ងៃអាទិត្យ នេះ ដើម្បី​រក្សាកំណត់ត្រា​ឈ្នះ​ ដោយ​ក្រោយ​ជាពីរបួសដៃ ៥ប្រកួត​កន្លងមក ពុំទាន់ស្គាល់ចាញ់នៅឡើយ​។

អៀនឡៃ  បន្ត​៖ "បាទ​បង តាំងពីត្រឡប់មកវិញ ក្រោយរបួស​ដៃ​មក ៥ប្រកួត អត់ដែលចាញ់ទេ។ ដោយ​ឈ្នះពិន្ទុបី សន្លប់១ និង​ស្មើ១។ បាទ​បង ចង់រក្សាកំណត់ត្រាឲ្យបានច្រើន​។ ការ​ប្រកួតអត់ទាន់ដឹងទេបង ឡើង​ប្រកួតទើប​ដឹង​។ បាទ​ចុងក្រោយ មិនថា​លទ្ធផលយ៉ាង​ណា សូម​​បងប្អូនជួយគាំទ្រ​ដល់រូបខ្ញុំផង។ ខ្ញុំនឹង​ប្ដេជ្ញា​ខំប្រកួតអស់ពីសមត្ថភាព​”។

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖