+855 16 757 168     samnob@keiladaily.com
KD Logo

ពុទ្ធ ឆាយរិទ្ធី រំពឹង៥០ភាគរយយកជ័យជាថ្មីពីឈឿង ល្វៃ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 163

​អ្នកប្រដាលគុនខ្មែរ​ចាស់វស្សា ពុទ្ធ​ ឆាយរិទ្ធី និង​ជើង​ខ្លាំងកំពុងឡើង​កូដទម្ងន់ធ្ងន់ ឈឿង ល្វៃ បានបង្ហាញការតាំង​ចិត្ត​ខ្ពស់ រួមទាំង​ប្ដេជ្ញា​ដណ្ដើមជ័យជម្នះរៀងៗ​ខ្លួន ក្នុងជំនួប​សងសឹក លើសង្វៀន ​”អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅ​ភីអិនអិន នា​ថ្ងៃអាទិត្យ ទី​១២ ខែកក្កដា ចុងសប្ដាហ៍នេះ ក្រោយ​កូនសិស្ស​ក្លិបនាគរាជចតុមុខ ឈឿង ល្វៃ ធ្លា​ប់ចាញ់ រៀមច្បង ពុទ្ធ​ ឆាយរិទ្ធី​ ម្ដងដោយពិន្ទុ កាលពីពេលកន្លងទៅ​។

មុនជំនួបតទល់​គ្នា ជម្រះបញ្ជីចាស់ឈានមកដល់ អ្នកប្រដាល់គុនខ្មែរ​ជួរមុខទាំងពី​ររូប បាន​បង្ហាញពីជំនឿចិត្ត​រៀងៗខ្លួន​។



ពុទ្ធ ឆាយរិទ្ធី រៀបរាប់៖ “តាំងពីខ្ញុំវ៉ៃប្រដាល់មក គឺជួបគាត់​តែម្ដងទេ។ កាលនោះខ្ញុំជោគជ័យ ដោយទាត់គាត់ខូចដៃ រាប់នៅទឹកទី៤។ បាទ​បង កីឡាករ ឈឿង ល្វៃ បច្ចេកទេស​គាត់​ល្អ ប៉ុន្តែរាងជ្រាយជំហរបន្តិចបង។ ហើយ​ស្នៀតកែងរបស់​គាត់ល្អ​។ សម្រាប់ខ្ញុំផ្ទាល់អត់មានអីភ័យខ្លាចទេ ព្រោះខ្ញុំហ្វឹកហាត់រាល់ថ្ងៃ ដើម្បីត្រៀមខ្លួនស្វាគមន៍ការ​សងសឹក។ ខ្ញុំសង្ឃឹម​៥០​-៥០សិន​ចុះ ព្រោះពេលឡើង​វ៉ៃ​តែង​តែមានភ្លាត់ស្នៀត”។ 


ឈឿង ល្វៃ ពន្យល់ ៖ “ បាទ​សម្រាប់ខ្ញុំ ការត្រៀម​ជួបជាមួយ​គាត់​ជា​លើកទី​២ ដែល​ចាញ់គាត់ម្ដងលើកមុនហ្នឹង​។ ពេលនេះ ខ្ញុំហ្វឹកហាត់ត្រៀមខ្លួនបានពីរសប្ដាហ៍ពេញហើយ​។ សារមុន ខ្ញុំអត់ដែលធ្លាប់ជួប​គាត់ ចឹង​អត់បានដឹង​ថា​បច្ចេកទេសគាត់វ៉ៃម៉េច ដោយពេលនោះ ​គាត់ទាត់ខ្ញុំខូចដៃ។ ​តែ​ពេលនេះ ខ្ញុំនឹងព្យាយាម ហើយ​ដឹងពី​ក្បាច់របស់គាត់ខ្លះៗ ខ្ញុំនឹង​យកទៅទប់ទល់ជាមួយ​គាត់វិញ។ ​លើកនេះ ខ្ញុំសង្ឃឹម​៧០ភាគរយ។ និយាយទៅ ឲ្យតែ​បានឈ្នះពិន្ទុគាត់គឺសប្បាយចិត្ត​ហើយ ប៉ុន្តែ​បើមានឱកាស​អាចផ្ដួលគាត់សន្លប់បាន ខ្ញុំនឹង​ធ្វើ។ បាទ ខ្ញុំសូមផ្ដាំផ្ញើទៅ​បង ពុទ្ធ ឆាយរិទ្ធី​ ថា លើកនេះ មិនដូចលើកមុននោះទេ។ ខ្ញុំនឹង​ធ្វើឲ្យបងគិត​ថា ខ្ញុំអាចសងសឹកបងវិញបាន​”។

សូមជម្រាបថា ឈឿង ល្វៃ ត្រូវចូលខ្លួនជម្រះបញ្ជីចាស់នឹងរៀមច្បង ពុទ្ធ​ ឆាយរិទ្ធី នាថ្ងៃអាទិត្យ ទី​១២ ខែកក្កដា សប្ដាហ៍នេះ ខណៈ ខេម ចាន់ តតាំង ធន់ អៀនឡៃ។ លើសង្វៀនតែមួយ កាន់តែកក្រើក​ ​បើកឆាកជើងឯក​​ម៉ារ៉ាតុនប្រចាំសប្ដាហ៍ ​ រួមមាន​ ពុទ្ធ ម៉ាណូយ លន់ សៀកឡេង អេលីត កែវឡុង និង​ រឿង សារិទ្ធ នឹង​ចាប់ឆ្នោតប្រឈមគ្នា ប្រជែង​កៅអីរកអ្នកឈ្នះពីររូប ឡើង​វគ្គផ្ដាច់ព្រ័ត្រ ដើម្បី​​ដណ្ដើម​​ប្រាក់​លាន​ និង​មេដាយ​មាស ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ភីអិនអិន ហ្វេសប៊ុក PNN Sports និង ISI STEEL ចាប់ពីម៉ោង​១២​ថ្ងៃត្រង់តទៅ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖