+855 16 757 168     samnob@keiladaily.com
KD Logo

អេលីត កែវឡុង គ្រងជើងឯកម៉ារ៉ាតុនអធិរាជគុនខ្មែរ ISI PALM-ISI PIPE សប្ដាហ៍ទីមួយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 264

ឆ្លងកាត់ ២ រដូវកាល ដំបូង ជាមួយ គ្នា យ៉ាង ជោគជ័យ ក្រុុមហ៊ុន ISI STEEL មិន ស្ទាក់ស្ទើរ សោះឡេីយ ក្នុង ការ បន្ត កិច្ចសន្យា ថ្មី ជាមួយ ស្ថានីយ ទូរទស្សន៍ PNN ក្នុង ភាព ជា ដៃគូ ដ៏ រីករាយ ដេីម្បី បន្ត ដំណើរការ ការ ប្រកួត ប្រដាល់ ក្នុង កម្មវិធី អធិរាជ គុន ខ្មែរ ISI PALM - ISI PIPE រៀងរាល់ ថ្ងៃ អាទិត្យ វេលា ម៉ោង ១២ ថ្ងៃត្រង់ ។


រដូវកាល ទី ១ និង ទី ២ ជា យុទ្ធនាការ ប្រកួត ជម្រុះ ចាញ់ ធ្លាក់ ឈ្នះ ឡេីង ដេីម្បី ឆ្ពោះ ទៅ ដណ្តើម ខ្សែក្រវាត់ មាស ប្រាក់ រង្វាន់ ៤០ លាន រៀល ដែល ទី បំផុត ក្ដោបក្ដាប់ បាន ដោយ ឡៅ ចិត្រា ក្នុង ប្រភេទ ទម្ងន់ ៦០ គីឡូក្រាម និងអេលីត ចំរេីន ក្នុង ប្រភេទ ទម្ងន់ ៥៧ គីឡូក្រាម ។

PNN និង ISI STEEL តែង ព្យាយាម គិត រក អ្វី ដែល ថ្មី និង អ្វី ដែល ផ្ដល់ ផលប្រយោជន៍ ដល់ ការ អភិរក្ស និង អភិវឌ្ឍន៍ គុនខ្មែរ ពិសេស ការ ជួយ កសាង ធនធាន មាន សមត្ថភាព សម្រាប់ កម្ពុជា ដេីម្បី ប្រជែង យក មេដាយ លេី ឆាក អន្តរជាតិ ពិសេស ស៊ីហ្គេម ២០២៣ និង ឆ្នាំ បន្តបន្ទាប់ ។


ក្រោម មូលហេតុ នេះ ហើយ ទេីប PNN និង ISI STEEL បាន ឯកភាព គ្នា បង្កេីត យុទ្ធនាការ ថ្មី ក្នុង រដូវកាល ទី ៣ គឺ ការ ប្រកួត ដណ្តើម ជេីងឯក ម៉ារ៉ាតុន រៀង រាល់ សប្ដាហ៍ ដេីម្បី ផ្ដល់ ឱកាស និង ច្នៃ ជេីង ខ្លាំង រលក ថ្មីឱ្យ ល្បី ខ្ទរខ្ទារ ក្លាយ ជា ពេជ្រ ចែងចាំង នៅ ចន្លោះ ជំនួប គូ ឯក មិត្តភាព ជាតិ និង អន្តរជាតិ លំដាប់ ក(A)ដ៏ កក្រើក គ្រប់ អាទិត្យ ចាប់ពី ថ្ងៃ អាទិត្យ ទី ១២ ខែ កក្ដដា ឆ្នាំ ២០២០ តទៅ ។

រៀងរាល់ សប្តាហ៍ អ្នក ប្រដាល់ គុន ខ្មែរ ជេីង ថ្មី ទឹកដៃ មិន ធម្មតា ចំនួន ៤ រូប នឹង ត្រូវ បាន ជ្រេីសរេីស មក ប្រកួត គ្នា ក្នុង គូ ទី ១ និង គូ ទី ២ លេី សង្វៀន អធិរាជ គុន ខ្មែរ ISI PALM- ISI PIPE ដេីម្បី ស្វែង រក អ្នក ឈ្នះ ទៅ ប៉ះ គ្នា ក្នុង គូ ទី ៥ ដណ្ដេីម ជេីងឯក ម៉ារ៉ាតុន ប្រចាំ សប្ដាហ៍ ។ អ្នក ឈ្នះ គូ ទី ៥ នេះ នឹង ទទួលបាន មេដាយ មាស និង ប្រាក់ រង្វាន់ ២លាន៦សែនរៀល។ រីឯ អ្នក ចាញ់ វគ្គ ផ្ដាច់ព្រ័ត្រ នេះ ក៏ នឹង ទទួលបានមេដាយ ប្រាក់និង ថវិកា ១ លាន២សែនរៀល ផង ដែរ។


ក្រៅ ពី ការ ប្រកួត ដណ្តើម ជេីងឯក ម៉ារ៉ាតុន រវាង ជេីង ខ្លាំង ជំនាន់ ថ្មី ក៏ មាន ផង ដែរ ការ ប្រកួត មិត្តភាព គូ រង ឯក និង គូ ឯក លំដាប់ ក(A)នៅ គូ ទី ៣ និង គូ ទី ៤។ សរុបទៅ រៀងរាល់ សប្តាហ៍ លោក អ្នក នឹង បាន ទស្សនា ការ ប្រកួត ជក់ចិត្ត ដិតអារម្មណ៍ ៥ គូ ទាំង គូ ម៉ារ៉ាតុន គូ ពិសេស និង គូ ឯក មិត្តភាព នៅ PNN ។

កម្មវិធី អធិរាជ គុន ខ្មែរ ISI PALM- ISI PIPE រដូវកាល ទី ៣ នឹង ចាប់ ផ្ដើម ពី ថ្ងៃ អាទិត្យ ទី ១២ ខែ កក្ដដា ឆ្នាំ ២០២០ តទៅ។

ក្នុង សបា្តហ៍ បេីកឆាក នៃ ជំពូក ថ្មី នេះ ជើងខ្លាំងជំនាន់ថ្មីគីឡូ៥៧បួនរូប៖ កណ្ដាប់ដៃភ្លើង ពុទ្ធ ម៉ាណូយ, រន្ទះជើងគ្មានមេត្តា រឿង សារិទ្ធ, ឥស្សីបោសលាន អេលីត កែវឡុង កណ្ដាប់ដៃសរព្រះរាម លន់ សៀកឡេង នឹង ប្រជែង គ្នា ដេីម្បី ដណ្តើម ប្រាក់២លានរៀល និងមេដាយមាសមួយគ្រឿង នាការប្រកួតជើងឯកម៉ារ៉ាតុន អធិរាជគុនខ្មែរ ISI PALM – ISI PIPE។


ជាលទ្ធផល ជើងឯកម៉ារ៉ាតុនសប្ដាហ៍ទីមួយបានទៅលើអេលីត កែវឡុង ក្រោយឈ្នះ ពុទ្ធ ម៉ាណូយ។ មុនឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រ ពុទ្ធ ម៉ាណូយ បានទម្លាក់រឿង សារិទ្ធិ ខណៈកែវឡុង ឈ្នះលន់ សៀកឡេង។ 

នៅ ថ្ងៃ នោះ ដែរ ដៃរហ័សភ្នែកមុត ខេម ចាន់ ប៉ះអ្នកប្រដាល់ចិត្តសឿងមិនរអា ធន់ អៀនឡៃ។ រន្ទះជើងរង្វង់ព្រះចន្ទ ឈឿន ល្វៃ តតាំង ខ្លាចាស់ចង្គូមស្រួច ពុទ្ធ ឆាយរិទ្ធី ក្នុងតំណែងគូមិត្តភាពដ៏ជក់ចិត្ត។



អធិរាជ គុន ខ្មែរ ISI PALM-ISI PIPE រដូវកាល ទី ៣ ផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ PNN ផេកហ្វេសប៊ុក PNN Sports និងផេកហ្វេសប៊ុក ISI STELL នៅ ថ្ងៃ អាទិត្យ ចាប់ពីម៉ោង ១២ថ្ងៃត្រង់តទៅ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖