+855 16 757 168     samnob@keiladaily.com
KD Logo

ISI STEEL ឧបត្ថម្ភក្លិបគុនខ្មែរខ្សត់ខ្សោយចំនួន៣ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 829

នៅក្នុងថ្ងៃបើកឆាករដូវកាលថ្មីកម្មវិធី អធិរាជគុនខ្មែរ ISI PALM-ISI PIPE ក្រុមហ៊ុន ISI STEEL បានឧបត្ថម្ភសម្ភារៈហ្វឹកហាត់ដល់ក្លិបចំនួនបី ដែលកំពុងជួបភាពខ្វះខាត និងខ្សត់ខ្សោយធនធានសម្ភារៈ ក្នុងការបណ្ដុះបណ្ដាលកីឡាករគុនខ្មែរ។ ក្លិបទាំងបីដែលក្រុមហ៊ុន ISI STEEL ផ្ដល់ឲ្យ រួមមាន ថ្នល់ទទឹងគុនខ្មែរ ទទួលបាន ហ្គង់ពីរគូ, តាឯកដំបងដែកមានឫទ្ធិខេត្តព្រៃវែង បានស៊ីបមួយគូ និងកងកេងមានឫទ្ធិខេត្តបាត់ដំបង បាវសាក់មួយ។


សូមជម្រាបជូនថា នេះជាលើកទីមួយ ដែលក្រុមហ៊ុន ISI STEEL បានឧបត្ថម្ភដល់ក្លិបគុនខ្មែរ ដែលកំពុងជួបទុក្ខលំបាកខ្វះខាតសម្ភារៈក្នុងការបណ្ដុះធនធានអ្នកប្រដាល់ជំនាន់ក្រោយ ហើយក្រុមហ៊ុនដែក ផលិតដោយស្នាដៃកូនខ្មែរ ដែលមានគុណភាពខ្ពស់ ស្ដង់ដាអន្តរជាតិ ISO មួយនេះ នៅតែបន្តយុទ្ធនាកាស្វែងរកក្លិបដែលជួបភាពខ្សត់ខ្សោយ ជាពិសេសក្លិបដែលនៅដាច់ស្រយាល ដើម្បីឧបត្ថម្ភជាបន្តបន្ទាប់ទៀត។

បន្ថែមលើនេះ លោក សំណព្វ ប្រធានផ្នែកកីឡានៃស្ថានីយទូរទស្សន៍ភីអិនអិន បានប្រាប់ថា តាមគ្រោងក្រុមហ៊ុន ISI STEEL នឹងធ្វើការផ្ដល់ជូនសម្ភារៈប្រដាល់ក្នុងមួយខែ២ដង បើពុំមានអ្វីប្រែប្រួលនោះទេ។ ប្រធានផ្នែកកីឡាដដែល អះអាងថា ភីអិនអីននឹងខិតខំស្វែងរកក្លិបប្រដាល់ណាដែលខ្វះខាត និងខ្សត់ខ្សោយ ពិតប្រាកដមែន ដើម្បីឲ្យទទួលបានឧបករណ៍ហ្វឹកហាត់។


ប្រធានផ្នែកកីឡានៃស្ថានីយទូរទស្សន៍ភីអិនអិន ដដែលបានសង្កត់ធ្ងន់ថា ប្រសិនបើមានក្លិបគុនខ្មែរណាមួយដែលជួបបញ្ហាខ្សត់ខ្សោយខ្លាំងពិតប្រាកដមែននោះ ជាពិសេសក្លិបដែលនៅទីដាច់ស្រយាល អាចទំនាក់ទំនងទៅលោកផ្ទាល់តាមរយៈលេខទូរសព្ទ ០១៦ ៧៥៧ ១៦៨ ឬតាមរយៈផេក Facebook PNN Sports៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖