+855 16 757 168     samnob@keiladaily.com
KD Logo

ជើងខ្លាំងទម្ងន់ស្រាល៤រូបចូលដណ្ដើមប្រាក់លានអធិរាជគុនខ្មែរ ISI PALM-ISI PIPE សប្ដាហ៍នេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 355

អ្នកប្រយុទ្ធជំនាន់ថ្មីថ្វីដៃមិនធម្មតា ទម្ងន់៥១គីឡូក្រាម៤រូប រួមមាន ឥន្ទ្រីសម្ដែងឫទ្ធិ ឡុង ហាក់, នាគខ្មៅជំទង់ កាន់ ម៉េងហុង, រន្ទះជើងកាប់គល់រញ្ជួយមែក ខាំ កូនខ្លា , កណ្ដាប់ដៃរហ័សផ្លាស់ទីលឿន ហុន ឈុនហេង​ នឹងចូលខ្លួនមកប្រជែងយកប្រាក់២លាន៦សែនរៀល ពីកម្មវិធី អធិរាជគុនខ្មែរ ISI PALM-ISI PIPE នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា នេះ។



ម្នាក់ក្នុងចំណោមអ្នកប្រដាល់មកពីក្លិបបួនផ្សេងគ្នានេះ នឹងក្លាយជាម្ចាស់ប្រាក់២លាន៦សែនរៀល និងពានមួយគ្រឿង នាការប្រកួតជើងឯកម៉ារ៉ាតុន នៃកម្មវិធី អធិរាជគុនខ្មែរ ISI PALM – ISI PIPE រដូវកាលទី៣។

សួមរំឭកថា កាលពីសប្ដាហ៍ទី១ ប្រាក់រង្វាន់ ២លាន ៦សែនរៀល បានធ្លាក់ទៅលើដៃកីឡាករមកពីក្លិប ប៉ែន កាក់ គុនខ្មែរ គឺអេលីត កែវឡុង ក្រោយយកឈ្នះ លន់ សៀកឡេង ក្នុងការប្រកួតទី១ មុនទៅបញ្ចប់ដំណើរដណ្ដើមលុយធំរបស់ ពុទ្ធ ម៉ាណូយ ក្នុងការប្រកួតលើកទី២។

នៅក្នុងកម្មវិធីដ៏អស្ចារ្យតែមួយ ជង្គង់រហ័សច្បាស់កែង ឡុង ជិន មកពីក្លិប ខ្លារិខិនមានរិទ្ធ ប៉ះដំរីចាស់ភ្លុកស្រួចក្លិបម្កុដរាជសីហ៍ មុត ខ្លឹមខ្មៅ។ រីឯ ផ្លែកែងពិឃាដសិស្សគុនក្លិប សៅយ៉ាន់នាគាខេត្តបន្ទាយមានជ័យ នៃសមាគមប្រដាល់កងយោធពលខេមរភូមិន្ទ ភូន ឡាំងកូស៊ីន ប្រកួតក្នុងតំណែងគូឯកទល់និង កែងផ្លេកបន្ទោល រិន ដេវីដ មកពីក្លិប នាគចតុមុខ។

សូមឲ្យកុំខកខានទស្សនីយភាពដ៏អស្ចារ្យ និងកក្រើករញ្ជួយនៅលើសង្វៀនដែលផ្ដល់ឱកាសឲ្យ​កីឡាករលំដាប់ ខ បានបញ្ចេញសមត្ថភាព និងកសាងខ្លួន ក្លាយជាជើងខ្លាំងក្នុងប្រភេទទម្ងន់នីមួយៗ ដែលមានផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ PNN ផេកហ្វេសប៊ុក PNN Sports និងផេកហ្វេសប៊ុក ISI STEEL ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ!

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖