+855 16 757 168     samnob@keiladaily.com
KD Logo

ស្ដាប់ការតាំងចិត្តរបស់​បេក្ខជនម៉ារ៉ាតុនប្រាក់លាននៅ PNN ថ្ងៃអាទិត្យនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 450

អ្នកប្រយុទ្ធជំនាន់ថ្មីថ្វីដៃមិនធម្មតា ទម្ងន់៥១គីឡូក្រាម៤រូប រួមមាន ឥន្ទ្រីសម្ដែងឫទ្ធិ ឡុង ហាក់, នាគខ្មៅជំទង់ កាន់ ម៉េងហុង, រន្ទះជើងកាប់គល់រញ្ជួយមែក ខាំ កូនខ្លា , កណ្ដាប់ដៃរហ័សផ្លាស់ទីលឿន ហុន ឈុនហេង​ នឹងចូលខ្លួនមកប្រជែងយកប្រាក់២លាន៦សែនរៀល ពីកម្មវិធី អធិរាជគុនខ្មែរ ISI PALM-ISI PIPE នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា នេះ។


ជាលទ្ធផលពីការចាប់គូ គឺ ឈុនហេង ប៉ះកូនខ្លា និងម៉េងហុង ជួបឡុង ហាក់។ 

ម្នាក់ក្នុងចំណោមអ្នកប្រដាល់មកពីក្លិបបួនផ្សេងគ្នានេះ នឹងក្លាយជាម្ចាស់ប្រាក់២លាន៦សែនរៀល និងពានមួយគ្រឿង នាការប្រកួតជើងឯកម៉ារ៉ាតុន នៃកម្មវិធី អធិរាជគុនខ្មែរ ISI PALM – ISI PIPE រដូវកាលទី៣៕

សូមស្ដាប់ការតាំងចិត្តរបស់អ្នកទាំងបួន៕




សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖