+855 16 757 168     samnob@keiladaily.com
KD Logo

មឿន សុខហ៊ុច ប្រកាសប្រើអាវុធគ្រប់ធុនលើសង្វៀន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 3783

"ចាប់ពីថ្ងៃនេះទៅ ខ្ញំុលែងបិទអាវុធហើយ បងប្អូនមិត្តរួមអាជិពវៃ៉អីបានវ៉ៃមកចុះ ចប់ការប្រកួតមិត្តភាព បងប្អូននៅតែស្រលាញ់ពេញបេះដូង"។ នេះជាការប្រកាសរបស់អ្នកប្រដាល់ មឿន សុខហ៊ុច ដែលក្រុមការងារយើងឃើញបង្ហោះលើគណនី Facebook និងបានកែប្រែត្រូវអក្ខរាវិរុទ្ធ។ 


ជើងខ្លាំងទម្ងន់៦៣គីឡូក្រាម៥០០ប្រកាសបែបនេះបន្ទាប់ពីមានអ្នកទស្សនាមួយខ្លះរិះគន់ពីការវាយមិនអស់សមត្ថភាពរបស់អ្នកប្រដាល់មួយចំំនួនដែលហាក់យល់យោគគ្នា ដោយមិនប្រើអាវុធពិសេស។ 

គួរដឹងដែរថា កម្មវិធីប្រដាល់គុនខ្មែរនៅតាមបណ្ដាស្ថានីយនានាក្នុងស្រុកបានផ្អាកការប្រកួតលក្ខណៈអន្តរជាតិ បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩។ កម្មវិធីនៅតែបន្តលក្ខណៈបិទទ្វារ និងក្នុងចំណោមកីឡាករខ្មែរគ្នាឯង។ ដោយហេតុតែប្រកួតខ្មែរដូចគ្នានេះហើយ ទើបកីឡាករមួយចំនួនបានបិទអាវុធសំខាន់ ជាពិសេសកែងជាដើម ធ្វើឲ្យការប្រកួតហាក់មិនសូវល្អមើល៕



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖