+855 16 757 168     samnob@keiladaily.com
KD Logo

អធិរាជគុនខ្មែរ ISI PALM-ISI PIPE ស្វែងរកម្ចាស់ប្រាក់លានម៉ារ៉ាតុនទម្ងន់៦០គីឡូក្រាម

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 378

ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ កម្មវិធីអធិរាជគុនខ្មែរ ISI PALM-ISI PIPE តែងតែព្យាយាមស្វែងរកចំណីចក្ខុកាន់តែប្លែក កាន់តែជក់ចិត្ត តាមរយៈការសម្រិតសម្រាំងការប្រកួតពិសេសៗនៅ PNN។

ជើងចាស់ប៉ះជើងខ្លាំងជំនាន់ថ្មីលើផ្ទៃសង្វៀននៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា នេះ អ្នកប្រយុទ្ធទម្ងន់៦០គីឡូក្រាម នឹងចូលខ្លួនដណ្ដើមពាន និងប្រាក់២លាន៦សែនរៀល ពីកម្មវិធី អធិរាជគុនខ្មែរ ISI PALM-ISI PIPE។


អ្នកប្រដាល់មកពីក្លិប អង្គរជ័យខេត្តសៀមរាម សេក ចៅជូត, កូនសិស្សក្លិប រហាត់ស្វាយប៉ាក ខាំ សូរិយា, សិស្សគុនក្លិប ពុទ្ធសេរីរង្សខណ្ឌពោធិសែនជ័យ ថា សារុន និងកីឡាករក្លិប តាឡីដំរីមានរិទ្ធ ភួង ពិសដ្ជ។ តើអ្នកណាជាម្ចាស់ប្រាក់លានប្រចាំសប្ដាហ៍ទី០៣?

នៅក្នុងកម្មវិធីដ៏កក្រើកប្រចាំសប្ដាហ៍ ក៏មានអមដោយគូពិសេសដែលមានអ្នកប្រយុទ្ធរហ័សក្បាច់ អេលីត ផានិត ឡើងតតាំងជាមួយ រន្ទះជើងច្បាស់កែងមិនប្រណី សុង សាត និងជើងរន្ទៈ សោម វិឆ័យ ស្វាគមន៍ជង្គង់គ្មានស្រមោលកណ្ដាប់ដៃភ្លើង ផាន់ រះ ។

សូមលោកអ្នកកុំភ្លេចរង់ចាំទស្សនាការប្រកួតដ៏អស្ចារ្យនេះតាមរយៈការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន ផេកហ្វេសប៊ុក PNN Sports និង ផេកហ្វេសប៊ុក ISI STEEL ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖