+855 16 757 168     samnob@keiladaily.com
KD Logo

អ្នកប្រដាល់ជើងចាស់ ថា សារុន មានទំនុកចិត្តក្នុងការប្រជែងប្រាក់លាននៅ PNN

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 194

មុនប៉ះគ្នាជាមួយបេក្ខភាព៣រូបផ្សេងទៀត ក្នុងការប្រកួតដណ្ដើមជើងឯកម៉ារ៉ាតុន និងប្រាក់រង្វាន់ ២លាន៦សែនរៀល ពីកម្មវិធី អធិរាជគុនខ្មែរ ISI PALM-ISI PIPE កីឡាករ ថា សារុន បានអះអាងថា រូបគេបានត្រៀមខ្លួនរួចជាស្រេច និងសង្កេតឃើញសមត្ថភាពក៏ហាក់កើនឡើងប្រសើរជាងមុន ទាំងកម្លាំង និងក្បាច់ប្រយុទ្ធ ថែមទាំងធ្វើការប្ដេជ្ញាដណ្ដើមជ័យជំនះ នៅវគ្គផ្ដាច់ព្រ័ត្រឲ្យបាននាការប្រកួតសប្ដាហ៍នេះ។


ថា សារុន (ក្រហម)

កូនសិស្សស្ថិតនៅក្លិបពុទ្ធសេរីរង្សកីឡាខណ្ឌពោធិសែនជ័យ នៃសមាគមប្រដាល់កងយោធពលខេមរភូមិន្ទ រូបបានរៀបរាប់ថា មួយរយៈចុងក្រោយនេះគេសង្កេតឃើញ សមត្ថភាពហាក់មានភាពប្រសើរជាងមុនច្រើន និងតាំងចិត្ត យ៉ាងមុតមាំថាដណ្ដើមយកពាន រួមទាំងប្រាក់លានឲ្យបាននៅថ្ងៃអាទិត្យ ទី ២៦ កក្កដា នេះ។

ថា សារុន ពន្យល់ ៖” លូវមួយរយៈ នេះសមត្ថភាពរបស់ខ្ញុំដូចកើនឡើងជាមុនច្រើន ព្រោះបានអ៊ុប្រធានក្លិបគាត់ជួយពង្រឹងបានច្រើន និងជួយជំរុញឲ្យខ្ញុំហ្វឹកហាត់ ឲ្យកាន់តែបានខ្លាំង។ ហើយខ្ញុំសូមអរគុណ និងផ្ដាំផ្ញើដល់បងប្អូនទាំងអស់ ក្នុងការប្រកួតរបស់នៅម៉ារ៉ាតុន នៅភីអិនអិន សប្ដាហ៍នេះ ខ្ញុំ នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ ខ្ញុំសង្ឃឹម និងជឿជាក់ថាខ្ញុំនិងយកលុយនោះឲ្យបាន”។
បន្ថែមលើការតាំងចិត្តបែបនេះ លោក ណន រិទ្ធ គ្រូបង្វឹកក្លិប ពុទ្ធសេរីរង្សកីឡាខណ្ឌពោធិសែនជ័យ នៃសមាគមប្រដាល់កងយោធពលខេមរភូមិន្ទ ក៏បានបង្ហាញជំនឿចិត្ត និងសមត្ថភាពរបស់កូនសិស្សដែលលោកបង្វឹកផ្ទាល់ដៃយ៉ាងដូច្នេះ។

គួរបញ្ជាក់ថា ក្នុងចំណោមកីឡាករ ៣រូបផ្សេងទៀត រួមមាន អ្នកប្រដាល់មកពីក្លិប អង្គរជ័យខេត្តសៀមរាម សេក ចៅជូត, កូនសិស្សក្លិប រហាត់ស្វាយប៉ាក ខាំ សូរិយា, និងកីឡាករ ភួង ពិសដ្ជ មកពីក្លិប តាឡីដំរីមានរិទ្ធ សុទ្ធតែ ថា សារុន ធ្លាប់ប្រកួតជាមួយទាំងអស់ ក្នុងនោះចាញ់តែ សេក ចៅជូត ម្នាក់ប៉ុណ្ណោះ។

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖