+855 16 757 168     samnob@keiladaily.com
KD Logo

សេក ចៅជូត ថា ឈ្នះ ថា សារុន ដោយលំបាក

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 133

ក្រោយក្លាយជាជើងឯកម៉ារ៉ាតុន ប្រភេទទម្ងន់៦០គីឡូក្រាម កាលថ្ងៃអាទិត្យ ទី២៦ ខែកក្កដា សេក ចៅជូត យល់ឃើញថា ជ័យជម្នះលើ ថា សារុន វគ្គផ្ដាច់ព្រ័ត្រ ពិតជាមានភាពស្វិតស្វាញខ្លាំង ហើយបើរៀមច្បងរូបនេះ មិនមានស្នាមបែកកាលពីជុំដំបូងនោះទេ ខ្លួនអាចនឹងពិបាកយកឈ្នះ ការប្រកួតមួយនេះជាក់មិនខាន។


សេក ចៅជូត រៀបរាប់បែបនេះ “៖ ខ្ញុំ សេក ចៅជូត ពិតជាសប្បាយចិត្តមែនទែន ដែលបានទទួលពានរង្វាន់លើកដំបូង នៅភីអិនអិនមួយនេះបង។ ជ័យជម្នះស្វិតស្វាញបង។ ព្រោះបង ថា សារុន និង ខាំ សូរិយា គាត់មានផ្លែល្អម៉្យាងម្នាក់។ បង ខាំ សូរិយា គាត់ល្អដៃ ល្អទាត់ ឯបង ថា សារុន គាត់រឹង ព្រោះជើងចាស់។ បាទ ខំតែគាត់បែក ហើយខ្ញុំរាងឈឺជើងពីប្រកួតមុនផង ខំអីរាងយ៉ាប់របស់គាត់។ ទឹក២អី រាងចង់អស់ដែរបង ចូលជង្គង់គាត់ពេញៗ ព្រោះជុំទី១ ខ្ញុំជើងជើង។”

កីឡាករមានប្រភពពីខេត្តសៀមរាប រូបនេះ ប្ដេជ្ញាអភិវឌ្ឍសមត្ថភាព និងសម្រួចចំណុចខ្វះខាត់របស់ខ្លួនបន្ថែម ឲ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់ ដើម្បីសងប្រជាប្រិយភាព ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមមួយនេះ ក្រោយជោគជ័យក្លាយជាម្ចាស់ប្រាក់លាន ម៉ារ៉ាតុន នៅភីអិនអិន។


មុនឡើងវគ្គផ្ដាច់ព្រ័ត្រ សេក ចៅជូត បានយកឈ្នះពិន្ទុ ខាំ សូរិយា នៅជុំជម្រុះ និងបន្តដណ្ដើមជ័យជម្នះលើ ថា សារុន នៅវគ្គផ្ដាច់ព្រ័ត្រ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖