+855 16 757 168     samnob@keiladaily.com
KD Logo

ស្រាបៀរថ្មី ម៉ាទ្រីត សហការជាមួយ BTV បើកសង្វៀនគុនខ្មែររាល់ព្រឹកថ្ងៃសៅរ៍

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 222

ក្រុមហ៊ុនស្រាបៀរម៉ាទ្រីតដែលជាផលិតផលថ្មីមួយនៅកម្ពុជាបានសហការជាមួយសង្វៀនស្ថានីយទូរទស្សន៍ BTV បង្កើតកម្មធីប្រដាល់ថ្មីសន្លាងមួយទៀត មានឈ្មោះថា “អ្នកប្រយុទ្ធគុនខ្មែរស្រាបៀរម៉ាទ្រីត” ដំណើរការរៀងរាល់ព្រឹកថ្ងៃសៅរ៍ ចាប់ពីម៉ោង៨ព្រឹកតទៅ។


លោក នាង ស៊ីវុត្ថា ប្រធានផ្គូផ្គងកម្មវិធីប្រដាល់បាយ័ន និង BTV សង្កត់ធ្ងន់ថា សម្រាប់កម្មវិធីថ្មីនេះមានការប្រកួតមិត្តភាពជាតិពិសេសៗចំនួន៤គូប្រកួតគ្នាកក្រើកលើផ្ទៃសង្វៀនស្ទឹងមានជ័យ។ យ៉ាងណា នៅពេលស្ថានភាពប្រសើរឡើងវិញ លោកសន្យាថា នឹងរៀបចំការប្រកួតលក្ខណៈអន្តរជាតិសាជាថ្មី និងកាន់តែពិសេសសម្រាប់ទស្សនិកជន។

ចំណែក ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានសាទរចំពោះកម្មវិធីនេះថ្មី ដែលត្រូវបានបង្កើតឡើងក្នុងន័យលើកស្ទួយ និងបណ្ដុះបណ្ដាលធនធានកីឡាករឆ្នើមៗ ជាពិសេសឈានឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង។


ប្រមុខសហព័ន្ធដដែលក៏បានអំពាវនាវឲ្យមានការរក្សានូវវិធានការអនាម័យយ៉ាងខ្ជាប់ខ្ជួនដដែលដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ ពោលបន្តប្រកួតលក្ខណៈបិទទ្វារមិនមានអ្នកចូលរួមទស្សនាផ្ទាល់ឡើយ។ ជាក់ស្ដែង សម្រាប់អ្នកចូលរួមរៀបចំបូកទាំងមន្ត្រីបច្ចេកទេស និងកីឡាករ មិនឲ្យលើស៤០នាក់ទេ។


ចំណែកលោក ម៉ាន់ សូវៀត តំណាងក្រុមហ៊ុន Inter Mattrid បានបង្ហាញអារម្មណ៍រីករាយចំពោះកម្មវិធីប្រដាល់ថ្មីនេះ ព្រោះបានសង្កេតឃើញពីការកើនឡើងយ៉ាងផុសផុលនូវវិស័យកីឡាគុនខ្មែរ។ លោករំពឹងថា នឹងអាចរួមចំណែកលើកស្ទួយគុនខ្មែរកាន់តែល្បីល្បាញលើឆាកអន្តរជាតិ។

សម្រាប់លទ្ធផលការប្រកួតបើកឆាកទាំង៤គូ រិន ដេវីត វាយឈ្នះពិន្ទុ ពេជ្រ ប៊ុនសិទ្ធ ដោយពិន្ទុ, ប៊ុន សុធា ឈ្នះ ឯម សុធី ដោយពិន្ទុ,ម៉ិល សារុន ឈ្នះសូត្រ សាណូ ដោយពិន្ទុ និង ថៃ រិទ្ធី ផ្ដួល ឈឿង ល្វៃ សន្លប់ទឹកទីពីរ៕


អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖