+855 16 757 168     samnob@keiladaily.com
KD Logo

ក្រុមហ៊ុន ISI STEEL បន្តឧបត្ថម្ភក្លិបគុនខ្មែរកំពុងខ្វះខាត

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 188

ក្រុមហ៊ុន ISI STEEL បានបន្តឧបត្ថម្ភសម្ភារៈហ្វឹកហាត់ដល់ក្លិបប្រដាល់គុនខ្មែរដែលកំពុងជួបភាពខ្វះខាត និងខ្សត់ខ្សោយធនធានសម្ភារៈ ក្នុងការបណ្ដុះបណ្ដាលធនធានកីឡាករ កាលថ្ងៃអាទិត្យ ទី០២ ខែសីហា។ ក្លិបទាំងបីដែលក្រុមហ៊ុន ISI STEEL ផ្ដល់ឲ្យរួមមានរស្មីកុមារកំព្រា បាវសាក់មួយ, ការិយាល័យទី៥កងទ័ពជើងគោក និងយុវវាលស្បូវ ទទួលបានស៊ីបមួយគូដូចគ្នា។


សូមជម្រាបជូនថា នេះជាលើកទីពីរហើយ ហើយក៏មិនមែនជាលើកចុងក្រោយ ដែលក្រុមហ៊ុន ISI STEEL រៀបចំកម្មវិធីឧបត្ថម្ភសម្ភារៈដល់ក្លិបគុនខ្មែរ ដែលកំពុងជួបទុក្ខលំបាកខ្វះខាតពិតប្រាកដក្នុងបណ្ដុះធនធានអ្នកប្រដាល់ជំនាន់ក្រោយ ហើយក្រុមហ៊ុនដែក ផលិតដោយស្នាដៃកូនខ្មែរ ដែលមានគុណភាពខ្ពស់ ស្ដង់ដាអន្តរជាតិ ISO មួយនេះ នៅតែបន្តយុទ្ធនាកាស្វែងរកក្លិបដែលជួបភាពខ្សត់ខ្សោយ ជាពិសេសក្លិបដែលនៅដាច់ស្រយាល ដើម្បីឧបត្ថម្ភជាបន្តបន្ទាប់ទៀត។

បន្ថែមលើនេះ លោក សំណព្វ ប្រធានផ្នែកកីឡា និងគណៈគ្រប់គ្រងកម្មវិធីគុនខ្មែរនៃស្ថានីយទូរទស្សន៍ភីអិនអិន បានប្រាប់ថា តាមគ្រោងក្រុមហ៊ុន ISI STEEL នឹងនៅតែបន្តឧបត្ថម្ភដល់ក្លិបគុនខ្មែរខ្សត់ខ្សោយនៅរដូវកាលទី៣នៃកម្មវិធីអធិរាជគុនខ្មែរ ISI PALM-ISI PIPE ក្នុងមួយខែ២ដង។

ប្រធានផ្នែកកីឡានៃស្ថានីយទូរទស្សន៍ភីអិនអិន ដដែលបានសង្កត់ធ្ងន់ថា ប្រសិនបើមានក្លិបគុនខ្មែរណាមួយដែលជួបបញ្ហាខ្សត់ខ្សោយខ្លាំងពិតប្រាកដមែននោះ ជាពិសេសក្លិបដែលនៅទីដាច់ស្រយាល អាចទំនាក់ទំនងទៅលោកផ្ទាល់តាមរយៈលេខទូរសព្ទ ០១៦ ៧៥៧ ១៦៨ ឬតាមរយៈផេក Facebook PNN Sports។ លោកនឹងពិភាក្សាជាមួយក្រុមហ៊ុន ISI Steel ដើម្បីរៀបចំកម្មវិធីឧបត្ថម្ភ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖