+855 16 757 168     samnob@keiladaily.com
KD Logo

ឡុង សុផា យកបានប្រាក់លានអធិរាជគុនខ្មែរ ISI PALM-ISI PIPE ទម្ងន់ ៦៧គីឡូក្រាម

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 342

ក្រោយយកឈ្នះគូប្រកួតទាំង២ប្រកួត កីឡាករ ឡុង សុផា សម្រេចបំណងគ្រងតំណែងជើងឯកម៉ារ៉ាតុនកម្មវិធី អធិរាជគុនខ្មែរ ISI PALM-ISI PIPE ប្រភេទទម្ងន់ ៦៧គីឡូក្រាម និងប្រាក់រង្វាន់ ២លាន៦សែនរៀល ក្រោយយកឈ្នះកីឡាករជើងចាស់ ផាន់ សុវណ្ណ ដោយពិន្ទុមិនឯកច្ឆន្ទ ៤ទល់១។


ម្ចាស់ជើងឯកម៉ារ៉ាតុន និងប្រាក់លាន សប្ដាហ៍ទី៥នេះ បានឆ្លងកាត់ការប្រកួតជាមួយកូនសិស្សមកពីក្លិប កុលបុត្រគុនខ្មែរ គង់ ឧត្ដម ពេញ៣ទឹក និងឈ្នះពិន្ទុ រួចបន្តដំណើរមកប៉ះគ្នានិង ផាន់ សុវណ្ណ ដែលបានយកឈ្នះ សារាយ ចំរើន ដោយពិន្ទុមិនឯកច្ឆន្ទ ៣ទល់២។


នៅក្នុងកម្មវិធីអធិរាជគុនខ្មែរ ISI PALM-ISI PIPE តែមួយ អ្នកប្រយុទ្ធសម្បូរស្នៀតត្រកូលបឺត បឺត សង្ឃឹម បានត្រឹមស្មើជាមួយអ្នកលេងកណ្ដាប់ដៃខេត្តបន្ទាយមានជ័យ លៀប រដ្ឋា រីឯ ហ៉ីម សេរី នៅតែមិនអាចសងសឹងបានសម្រេចក្រោយបរាជ័យក្រោមថ្វីដៃ ខាំ ខ្លានាង ជាលើកទី៣។


សូមជម្រាបជូនថាសម្រាប់សប្ដាហ៍ទី៦ គូម៉ារ៉ាតុនអធិរាជគុនខ្មែរ ISI PALM-ISI PIPE កាន់តែកក្រើករវាងជើងខ្លាំងវ័យក្មេងទម្ងន់ស្រាលបួនរូបប្រជែងយកពាន និងប្រាក់២លាន៦សែនរៀល នៅភីអិនអិន ក្នុងនោះមាន ព្រឿង សុចឺត, ឡុង ពិសិដ្ឋ, អេលីត ប៊ុនតុង និង គា ស្រ៊ុន៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖