+855 16 757 168     samnob@keiladaily.com
KD Logo

ជើងខ្លាំង៤៨គីឡូក្រាមចូលប្រជែងម៉ារ៉ាតុនប្រាក់លាននៅ PNN ថ្ងៃអាទិត្យនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 368

សប្ដាហ៍ទី៦នៃការប្រកួតម៉ារ៉ាតុន កម្មវិធីអធិរាជគុនខ្មែរ ISI PALM-ISI PIPE និងដណ្ដើមប្រាក់រង្វាន់ ២លាន ៦សែនរៀល ភីអិនអិន បានជ្រើសយកជើងខ្លាំងកម្រិតមធ្យម ទម្ងន់៤៥គីឡូក្រាម ៤រូប មកប្រជែងគ្នាដណ្ដើមពាន ម៉ារ៉ាតុន និងប្រាក់លាន នាថ្ងៃអាទិត្យ ទី ១៦ សីហា ខាងមុននេះ។


អ្នកស្នងគុនខ្មែរ វ័យក្មេងគីឡូស្រាលមកពីទិសបួនផ្សេងគ្នានេះរួមមាន កីឡាករគុនខ្មែរសមាគមប្រដាល់កងយោធពលខេមរភូមិន្ទ ព្រឿង សុចឺត, កូនសិស្សក្លិប ខ្លារខិនមានរិទ្ធិ ឡុង ពិសិដ្ឋ, សិស្សគុនក្លិប ប៉ែន កាក់ គុនខ្មែរ អេលីត ប៊ុនតុង និង អ្នកប្រដាល់មកពីនាគរាជចតុមុខ គា ស្រ៊ុន។ តើពន្លកអ្នកប្រដាល់មកពីក្លិបទាំង៤នេះ នរណាមានសមត្ថភាពគ្រងពានម៉ារ៉ាតុន អធិរាជគុនខ្មែរ ISI PALM-ISI PIPE និងប្រាក់រង្វាន់ ២លាន៦សែនរៀល នាសប្ដាហ៍នេះ?

មុនឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រគូម៉ារ៉ាតុនគីឡូ៤៥ក្រាម អ្នកគាំទ្រនឹងបានទស្សនាការប៉ះគ្នាដ៏កក្រើករវាងម្ចាស់ពានម៉ារ៉ាតុនសប្ដាហ៍ទី៤ យីប ឌុក ទល់នឹងម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមឆ្នាំ ២០១៩ ហ៊ីម គីមរៀង និងអ្នកប្រយុទ្ធកម្ពស់ខ្ពស់ ឈឿង ល្វៃ ត្រូវតទល់កូនសិស្សលោក ធន់ សុភា គឺកីឡាករ តូច ទូ។

សូមកុំឲ្យទស្សនីយភាពដ៏ប្លែក និងកក្រើកមួយនេះរំលងពីអារម្មណ៍លោកអ្នក រង់ចាំទស្សនានៅលើកញ្ចកទូរស្សន៍ភីអិនអិន Page Facebook PNN Sports និង Page Facebook ISI STEEL នាថ្ងៃ អាទិត្យ ទី ១៦ សីហា ចាប់ពីម៉ោង ១២ ថ្ងៃត្រង់តទៅ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖