+855 16 757 168     samnob@keiladaily.com
KD Logo

ក្លិបប្រដាល់ពីរទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន ISI STEEL

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 359

ក្រុមហ៊ុន ISI STEEL បានបន្តឧបត្ថម្ភសម្ភារៈហ្វឹកហាត់ដល់ក្លិបប្រដាល់គុនខ្មែរដែលកំពុងជួបភាពខ្វះខាត និងខ្សត់ខ្សោយធនធានសម្ភារៈ ក្នុងការបណ្ដុះបណ្ដាលធនធានកីឡាករ កាលថ្ងៃអាទិត្យ ទី៣០ ខែសីហា។ ក្លិបចំនួនពីរដែលក្រុមហ៊ុន ISI STEEL ផ្ដល់ឲ្យរួមមានក្លិបរាជសីហ៍កីឡាខេត្តបន្ទាយមានជ័យ និង អង្គរមានជ័យខេត្តសៀមរាប ដោយទទួលបានហ្គង់មួយគូ និងស៊ីបមួយគូដូចគ្នា។

សូមជម្រាបជូនថា នេះជាលើកទី៣ហើយ ហើយក៏មិនមែនជាលើកចុងក្រោយ ដែលក្រុមហ៊ុន ISI STEEL រៀបចំកម្មវិធីឧបត្ថម្ភសម្ភារៈដល់ក្លិបគុនខ្មែរ ដែលកំពុងជួបទុក្ខលំបាកខ្វះខាតពិតប្រាកដក្នុងបណ្ដុះធនធានអ្នកប្រដាល់ជំនាន់ក្រោយ ហើយក្រុមហ៊ុនដែក ផលិតដោយស្នាដៃកូនខ្មែរ ដែលមានគុណភាពខ្ពស់ ស្ដង់ដាអន្តរជាតិ ISO មួយនេះ។


បន្ថែមលើនេះ លោក សំណព្វ ប្រធានផ្នែកកីឡា និងគណៈគ្រប់គ្រងកម្មវិធីគុនខ្មែរនៃស្ថានីយទូរទស្សន៍ភីអិនអិន បានប្រាប់ថា លោកពិតជារីករាយដែលបានសហការជាមួយក្រុមហ៊ុន ISI STEEL និងជាពិសេសបានរួមចំណែកតឧបត្ថម្ភដល់ក្លិបគុនខ្មែរខ្សត់ខ្សោយនៅរដូវកាលទី៣នៃកម្មវិធីអធិរាជគុនខ្មែរ ISI PALM-ISI PIPE នេះ។

ប្រធានផ្នែកកីឡានៃស្ថានីយទូរទស្សន៍ភីអិនអិន ដដែលសង្ឃឹមថា នឹងបានសហការជាមួយក្រុមហ៊ុន ISI STEEL ជួយលើកស្ទួយគុនខ្មែរជារៀងរហូត៕



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖