+855 16 757 168     samnob@keiladaily.com
KD Logo

ក្រុមហ៊ុន ISI STEEL និង PNN ផ្ដើមបេសកកម្មខ្សែក្រវាត់រដូវកាលទី៣

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 153

ឆ្លងកាត់២រដូវកាល យ៉ាងជោគជ័យ ក្រុមហ៊ុន ISI STEEL បានបន្តកិច្ចសន្យាជាមួយស្ថានីយទូរទស្សន៍PNN ដំណើរការការប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់៥៤គីឡូក្រាម ក្នុងកម្មវិធី អធិរាជគុនខ្មែរ ISI PALM - ISI PIPE រដូវកាលទី៣ ដែលប្រជុំដោយជើងខ្លាំងទម្ងន់ស្រាលកំពុងលេចធ្លោ។


យុទ្ធនាការប្រជែងខ្សែក្រវាត់ដ៏កក្រើកនេះ PNN និង ISI STEEL តែងព្យាយាមគិតរកអ្វីដែលថ្មី ដើម្បីរួមចំណែកអភិរក្ស និងអភិវឌ្ឍគុនខ្មែរ ពិសេសការជួយកសាងធនធានមានសមត្ថភាព សម្រាប់កម្ពុជា ដើម្បីប្រជែងយកមេដាយលើឆាកអន្តរជាតិ ពិសេសស៊ីហ្គេម ២០២៣ និងឆ្នាំបន្តបន្ទាប់ ។



រជ្ជកាលដណ្ដើមខ្សែក្រវាត់រដូវកាលថ្មីមួយនេះ PNN និង ក្រុមហ៊ុន ISI STEEL បានសម្រិតសម្រាំង ជ្រើសយកអ្នកប្រយុទ្ធគុនខ្មែរមកពី៨ក្លិបផ្សេងគ្នា ធ្វើការប្រកួតប្រជែង ស្វែងរកម្ចាស់ខ្សែក្រវាត់ អធិរាជគុនខ្មែរ ISI PALM-ISI PIPE និងប្រាក់រង្វាន់៣០លានរៀល។ អ្នកស្នងគុនខ្មែរទាំង៨រូប រួមមាន រិន ដេវីត, ពេជ្រ ប៊ុនសិដ្ឋ, ស៊ឺន ថៃសាន់, ខេម ចាន់, ភួន ឡាំងកូស៊ីន, ម៉ន ភារម្យ, ធន់ អៀនឡៃ និង យីប ឌុក។


គួរបញ្ជាក់ថា កីឡាករទាំង៨រូបខាងលើនេះ ត្រូវចែកចេញជា២ពូល និងត្រូវប្រកួតគ្នាដើម្បីសន្សំពិន្ទុ ឈានដល់ជុំចុងក្រោយ នឹងស្វែងរកជើងខ្លាំង២រូបដែលមានពិន្ទុច្រើនជាងគេក្នុងពូលទាំងនីមូយៗ ឡើង ទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីធ្វើការប្រកួតខ្វែង និងស្វែងអ្នកខ្លាំងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។



ការប្រកួតដណ្ដើមខ្សែក្រវាត់អធិរាជគុនខ្មែរISI PALM-ISI PIPE ប្រភេទទម្ងន់៥៤គីឡូក្រាម រដូវកាលទី៣ នឹងចាប់ផ្ដើមពីថ្ងៃអាទិត្យទី ០៤ ខែ តុលា ឆ្នាំ ២០២០ តទៅ។ ក្នុងសប្ដាហ៍ បើកឆាកនៃជំពូកថ្មីនេះ រិន ដេវីត ចូលខ្លួនប្រជែងពិន្ទុជាមួយ ស៊ឺន ថៃសាន់ ខណៈ ភួន ឡាំងកូស៊ីន តតាំងមនុស្សថ្ម ធន់ អៀនឡៃ និងអមដោយគូមិត្តភាពពីរគូទៀតផងដែរ។


ការប្រកួតដណ្ដើមខ្សែក្រវាត់អធិរាជគុនខ្មែរ ISI PALM-ISI PIPE រដូវកាលទី៣ ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ PNN និងផ្សាយបន្តលើផេកហ្វេសប៊ុក PNN Sports ផេកហ្វេសប៊ុក ISI STELL រៀងរាល់ថ្ងៃ អាទិត្យ ចាប់ពីម៉ោង ១២ថ្ងៃត្រង់តទៅ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖