+855 16 757 168     samnob@keiladaily.com
KD Logo

ចាន់ រតនា បង្ហោះទង់ជាតិកម្ពុជាក្នុងព្រឹត្តិការណ៍របស់ ONE Championship's 'COLLISION COURSE' នៅប្រទេស សិង្ហបុរី

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 607

ទូតសុឆន្ទៈរបស់សែលកាត និងក៏ជាអ្នកប្រដាល់ទម្ងន់ស្រាល លោក ចាន់ រតនា ដែលប្រិយមិត្តនិយមស្នេហាវិស័យប្រដាល់ នឹងរង់ចាំតាមដានការប្រកួតរបស់ លោក នៅយប់ថ្ងៃស្អែក (ថ្ងៃសុក្រទី ១៨ ធ្នូ) ខណៈពេលដែលរូបលោកនឹងត្រូវប្រឈមមុខជាមួយជើង ខ្លាំង មកពី ចិន Xie Wei នៅក្នុងការប្រកួតរបស់ ONE: COLLISION COURSE នៅឯកីឡដ្ឋាន Singapore Indoor ។


រតនា និង Xie នឹងបើកការប្រកួតនៅលើឆាកនៅវេលាម៉ោង ៧: ៣០ នាទី។ (ពេលវេលានៅប្រទេសកម្ពុជា) ហើយការប្រកួតនេះនឹងមានការប្រកួតដែលមានឈ្មោះល្បីបន្ថែមចំនួន ៥ប្រកួតផ្សេងទៀតលំដាប់ពិភពលោកក្នុងសិល្បៈក្បាច់គុនចម្រុះ។
 


នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នោះ ក៏មានប្រដាល់ជើងឯកមានឈ្មោះថា ONE Light Heavyweight Kickboxing World Champion ដែល Roman Kryklia ការពារខ្សែក្រវាត់របស់ខ្លួនជាមួយកីឡាករ Andrei“ Mister KO” Stoica ដែលជាការប្រកួតដែលរង់ចាំជាយូរមកហើយ។
 
គួរបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្តិការណ៍ បន្ទាប់ពីព្រឹត្តិការណ៍ ធំ ជាការប្រកួតជើងឯកពិភពលោក ONE Bantamweight Muay Thai កីឡាប្រដាល់ Nong-O Gaiyanghadao នឹងការពារខ្សែក្រវ៉ាត់របស់ខ្លួន ជាមួយ Rodlek PK.Saenchai Muaythaigym ដែលជាម្ចាស់ជើងឯក ONE Bantamweight Muay Thai ។
 
រតនា បានចាប់ផ្តើមរៀនគុនខ្មែរ តាំងពីអាយុ ១៧ ឆ្នាំ និងបានចូលរួមក្នុងកម្មវិធី ONE Championship ក្នុងឆ្នាំ ២០១៤ ។ អ្នកប្រដាល់ដ៏ឆ្នើមរូបនេះ ធ្លាប់បានប្រកួតនៅ ONE ចំនួន ៩ ដង និងបានឈ្នះបាន ២១៥ ដងពេញមួយអាជីពក្នុងការប្រកួតគុនខ្មែរ ។
 


ប្រសិនបើលោកឈ្នះការប្រកួតនៅថ្ងៃស្អែក ដោយផ្ដួលគូប្រកួតឲ្យសន្លប់នោះ រតនា នឹងត្រូវស្មើឯតទគ្គកម្ម Gianna Subba សម្រាប់ការផ្តួលដៃគូឲ្យសន្លប់ច្រើនបំផុតក្នុងប្រវត្តិទម្ងន់ស្រាលរបស់ONE និងទទួលបាននាមក្នុងការឈ្នះការប្រកួតក្បាច់ប្រដាល់ចម្រុះលើកទី ៤ ជាប់ៗគ្នា។  

ក្រុមហ៊ុនសែលកាត បានប្រកាសលោក រតនា ជាទូតសុឆន្ទៈជាផ្លូវការកាលពីខែសីហាកន្លងទៅ ដែលជាផ្នែកមួយនៃភាពជាដៃគូកាន់តែធំទូលាយជាមួយ ONE Championship ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានកីឡាធំជាងគេបំផុតក្នុងប្រវត្តិសាស្ត្រអាស៊ី។

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ក្រុមការងារសែលកាតទាំងមូល នឹងរង់ចាំមើលការប្រយុទ្ធនេះផ្ទាល់តាម ONE Super App និងនៅចាំអបអរសាទរ។
លោក Watson បានមានប្រសាសន៍បន្តថា“ នេះគឺជាការប្រកួតដ៏ធំដំបូងបង្អស់របស់លោក រតនា ចាប់តាំងពីបានក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនសែលកាត ហើយយើងនាំលើកទង់ជាតិ នឹងជាមួយគាត់ ហើយជូនពរគាត់ឱ្យមានការប្រយុទ្ធដ៏ល្អ” ។
 
យើងពិតជាមានមោទនភាពចំពោះលោក រតនា និងសមិទ្ធិផលរបស់លោក ហើយក៏នឹងចូលរួមដូចជាក្រុមគ្រួសាររបស់លោក យើងជាមួយនឹងសហគមន៍គុនខ្មែរទាំងមូល នឹងរីករាយ ជាមួយគ្នា” ។
 
សែលកាត កំពុងត្រៀមបញ្ចេញវីដេអូដ៏ពិសេសមួយ របស់រតនា នៅប្រទេសសឹង្ហបូរី ខណៈពេលដែលគាត់ត្រៀមខ្លួនសម្រាប់ការប្រកួតនេះ។ លោករតនា ក៏ត្រូវបានបង្ហាញនៅក្នុងខ្សែវីដេអូវីឌីអូ ដែលចាក់ផ្សាយលើទំព័រហ្វេសប៊ុកសែលកាត រហូតដល់ថ្ងៃទី ៦ ខែមករាឆ្នាំ ២០២១ ។

អតិថិជនសែលកាត អាចមើលការប្រកូតថ្ងៃស្អែកដោយផ្ទាល់ក្នុង ONE Super App តាមរយៈកម្មវិធីសែលកាត Cellcard App ។ ដោយគ្រាន់តែចូលទៅកាន់កម្មវិធីសែលកាត សូមចុចរកពាក្យ ស្វែងរក ពាក្យ រឿង និងប៊ូតុង ONE ដែលនឹងផ្តល់សិទ្ធិចូលទៅកាន់មាតិកាប្រកួតភ្លាមៗ រាប់បញ្ចូលទាំងការប្រកួតរបស់ រតនា ផងដែរ។
 
រាល់ការប្រកួតដែលបានគ្រោងទុកសម្រាប់ ONE: COLLISION COURSE លោកអ្នកអាចមើលបានដោយផ្ទាល់ ដោយគ្រាន់តែចុចលើ ONE Super App ៕



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖