វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រអធិរាជគុនខ្មែរ ISI PALM-ISI PIPEផ្ដើមការប្រកួតនាថ្ងៃអាទិត្យនេះហើយ ក្រោយសម្រាក២សប្ដាហ៍ ដោយស្របតាមវិធានការណែនាំរបស់ក្រសួងសុខភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ ក៏ដូចជាទុកពេលឲ្យជើងខ្លាំងបួនរូបសម្រុកហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាពត្រៀមប្រជែងគ្នាយកកៅអីទៅវគ្គចុងក្រោយ។
ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសប្ដាហ៍នេះ កណ្ដាប់ដៃថ្មជំហររឹង ពេជ្រ ប៊ុនសិទ្ធិ ត្រូវប្រជែងកៅអីវគ្គចុងក្រោយទល់និង កែងមុតចិត្តធ្ងន់ ភួន ឡាំកូស៊ីន។ តើរវាងអ្នកទាំងពីរនរណានឹងឡើងទៅចាំវគ្គផ្ដាច់ព្រ័ត្រ?
នៅក្នុងថ្ងៃតែមួយ កណ្ដាប់ដៃត្រកូលលន់ លន់ សៀកឡុង ប៉ះម្ចាស់ពានម៉ារ៉ាតុន ពេជ្រ កក្កដា រីឯ ខ្លាកំណាចជាយដែន បាង កាយ៉ាក ត្រូវជួបម្ចាស់ខ្សែក្រវាត់ប្រាក់ ឡុង ជិន ចំណែកឥន្ទ្រីក្រញុំាពិស រោមស យ៉េន ឌីណា ប្រឈមជាមួយ ម្ចាស់ជើងឯករងគីឡូ60 លន បញ្ញា។
សូមកុំភ្លេចរង់ចាំតាមដានទស្សនាទស្សនីយ៍ភាពដ៏កក្រើកមួយនេះ ដែលនឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន និងផេកហ្វេសប៊ុក PNN SPORTS និងផេកហ្វេសប៊ុក ISI STEEL នាថ្ងៃអាទិត្យ ទី 20 ធ្នូ ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ៕
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖