+855 16 757 168     samnob@keiladaily.com
KD Logo

ភួន ឡាំងកូស៊ីន ឡើងវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ អធិរាជគុនខ្មែរ ISI PALM-ISI PIPE

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 203

ទីបំផុត ភួន ឡាំងកូស៊ីន បានកក់កៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រហើយ ក្នុងកម្មវិធី ដណ្ដើមខ្សែក្រវាត់ “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” រដូវកាលទី៣ នៅភីអិនអិន ក្រោយឈ្នះពិន្ទុ ពេជ្រ ប៊ុនសិទ្ធ នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។ 


ក្នុងជំនួបវគ្គកណ្តាលផ្តាច់ព្រ័ត្រដ៏កក្រើក កាលពីថ្ងៃអាទិត្យ អ្នកប្រយុទ្ធគុនខ្មែរវ័យក្មេងទាំងពីររូប ចាប់តាំងពីទឹកទី១ ដល់ទឹកទី៥ ពួកគេបានព្យាយាមប្រើយុទ្ធសាស្ត្រប្រយុទ្ធអស់លទ្ធភាពរៀងៗខ្លួន ដោយ ពេជ្រ ប៊ុនសិទ្ធ ព្យាយាមប្រើកណ្តាប់ដៃច្រើន ខណៈ ភួន ឡាំងកូស៊ីន ប្រើបច្ចេកទេសជើង និងជង្គង់ ដើម្បីសន្សំពិន្ទុ។ 







ជាលទ្ធផលចប់ការប្រកួត៥ទឹកពេញ ចៅក្រមទាំង៥រូប បានសម្រេចកាត់ក្ដីឲ្យ ភួន ឡាំងកូស៊ីន ឈ្នះពិន្ទុជាឯកច្ឆន្ទ ៥-០។ ភួន ឡាំងកូស៊ីន ត្រូវរង់ចាំបេក្ខភាពពីររូបផ្សេងទៀត រូមមាន ខេម ចាន់ និង រិន ដេវីត ប្រជែងកៅអីគ្នា នាថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ខាងមុខ តើនរណានឹងឡើងប៉ះខ្លួន នាវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវាត់ប្រភេទទម្ងន់៥៤គីឡូក្រាម និងប្រាក់រង្វាន់៣០លានរៀល៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖