កក្រើករញ្ជួយពេញផ្ទៃសង្វៀនសម្រាប់សប្ដាហ៍ដំបូងក្នុងឆ្នាំថ្មី ២០២១ ទោះពុំមានការប្រកួតខ្សែក្រវាត់ដោយទុកពេលឲ្យជើងខ្លាំងវ័យក្មេងទាំងពីរសម្រុកហ្វឹកហាត់ និងត្រៀមសមត្ថភាពប្រកួតដើម្បីខ្សែក្រវាត់ រួមទាំងថវិកា៣០លានរៀល នាថ្ងៃទី ២៤ មករា ឆ្នាំ ២០២១ក៏ពិតមែន តែភីអិនអិនបានរៀបចំការប៉ះគ្នារវាងគូមិត្តភាពជាតិ និងជាតិ ក្នុងកម្មវិធីអធិរាជគុនខ្មែរISI PALM-ISI PIPE។
នាថ្ងៃអាទិត្យបើកឆាកឆ្នាំថ្មីនេះ ម្ចាស់ពានម៉ារ៉ាតុន អេលីត កែវឡុង ប្រកួតទល់និង ខ្លាចាស់ចង្កូមពិឃាដ លាស់ យីន, រីឯ កែវមច្ចុរាជ ធន់ ផានិត ជួប កណ្ដាប់ដៃមរណៈ លន់ សៀកឡេង, ដោយឡែកការជួបគ្នាជាលើកទី២រវាង កុមារទេព ហ៊ីម សេរី ប៉ះ កូននាគជំទង់ កាន់ ម៉េងហុង និងគូឯកម្ចាស់ខ្សែក្រវាត់មាស អេលីត ចំរើន ប្រឈម អ្នកប្រយុទ្ធវ័យក្មេង តាញ់ មករា។
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖