+855 16 757 168     samnob@keiladaily.com
KD Logo

ភេសជ្ជៈ Champion បើកសង្វៀនគុនខ្មែរនៅបាយ័នស្ទឹងមានជ័យ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 166


ក្រុមហ៊ុនភេសជ្ជៈ Champion បានសហការជាមួយស្ថានីយទូរទស្សន៍បាយ័នបើកសង្វៀនអ្នកប្រយុទ្ធកំពូលថាមពលឆេមពាន ចាប់ពីថ្ងៃសៅរ៍ ទី០២ ខែមករា ឆ្នាំ២០២១ តទៅ ប្រព្រឹត្តទៅរៀងរាល់សប្ដាហ៍តែម្ដងនៅសង្វៀនស្ទូឌីយ៉ូស្ទឹងមានជ័យ និងមានផ្សាយផ្ទាល់លើទូរទស្សន៍ BTV ក៏ដូចជាទំព័រ Facebook BTV Cambodia។ 

ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែមករា ឆ្នាំ២០២១ លោក ញ៉ែម សម្បត្តិ តំណាងក្រុមហ៊ុន Champion លើកឡើងថា ក្រុមហ៊ុនលោកមានមោទកភាពបានចូលរួមចំណែកលើកស្ទួយគុនខ្មែរដែលមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ លោកសង្ឃឹមថា អ្នកពាក់ព័ន្ធទាំងអស់នឹងអាចរួមចំណែកធ្វើឲ្យការប្រកួតកាន់តែទាក់ទាញ។ 


ចំណែកលោក នាង ស៊ីវុត្ថា ប្រធានផ្គូផ្គងកម្មវិធីប្រដាល់គុនខ្មែរប្រចាំស្ថានីយទូរទស្សន៍បាយ័ន និង BTV បានអំពាវនាវកីឡាករទាំងអស់ប្រកួតអស់ពីសមត្ថភាពជៀសវៀងការវាយលក្ខណៈយោគយល់ ឬដើម្បីតែប្រាក់។ 


លោក នាង ស៊ីវុត្ថា រៀបរាប់បែបនេះ "៖ខ្ញុំនៅតែសំណូមពរកីឡាករតែមួយរឿងទេថា ធ្វើយ៉ាងម៉េចត្រូវប្រកួតតាមក្បាច់គុនខ្មែរ មិនមែនឡើងមក show ទេ។ លោកចង់ឲ្យក្បាច់គុនខ្មែរកាន់តែល្បី ហើយអំឡុងកូវីដ១៩នេះ គឺជាឱកាសបង្ហាញសមត្ថភាពពិត។ ខ្ញុំសូមអំពាវនាវឯកឧត្តមប្រធានសហព័ន្ធប្រដាល់គុនខ្មែរជួយចំណុចនេះដែរ"។


ជាមួយគ្នានេះ លោក នាង ស៊ីវុត្ថា បានបង្ហាញអារម្មណ៍ស្ដាយដែលអ្នកទស្សនាមិនអាចចូលរួមដោយផ្ទាល់ដោយសារបញ្ហាកូវីដ១៩ តែក៏អរគុណដែលបានចូលរួមទប់ស្កាត់។ លោកសង្ឃឹមថា ការប្រកួតពិសេសៗ ជាពិសេសលក្ខណៈអន្តរជាតិនឹងមកដល់ជាថ្មីនាពេលឆាប់ៗ។


ជាចុងក្រោយ ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានផ្ដាំផ្ញើកីឡាករប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព, សុជីវធម៌ និងចេះរក្សា ហើយមន្ត្រីទាំងអស់ត្រូវធ្វើការប្រកបដោយតម្លាភាព។


គួរបញ្ជាក់ថា ការប្រកួតប្រដាល់គុនខ្មែរ កម្មវិធី អ្នកប្រយុទ្ធកំពូលថាមពលឆេមពាន ផ្សាយផ្ទាល់រៀងរាល់ព្រឹកថ្ងៃសៅរ៍ ចាប់ពីម៉ោង៨ព្រឹកតទៅ៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖