+855 16 757 168     samnob@keiladaily.com
KD Logo

ព្រមានមន្ត្រីបច្ចេកទេស មុនការប្រកួតកីឡាប្រដាល់គុនខ្មែរថ្នាក់ជាតិមកដល់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 306

នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តមឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបើកកិច្ចប្រជុំជាមួយមន្ត្រីបច្ចេកទេសរបស់ខ្លួនជិត១០០នាក់ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសថ្នាក់ជាតិ២០២០ ដែលនឹងប្រព្រឹត្តិទៅចាប់ថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅស្តាតចាស់។

ឯកឧត្តមឧត្តមសេនីយ៍ឯក តែម ម៉ឺន បានមានប្រសាសន៍ថា ការប្រកួតជើងឯកឆ្នាំនេះ សហព័ន្ធនឹងកំណត់គណៈកម្មការបច្ចេកទេសតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលកមានចំនួន៣០ ទៅដល់៤០នាក់ ដើម្បីពង្រឹងសមត្ថភាពមន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរត្រៀមព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ “ASEAN Championships” នៅប្រទេសកម្ពុជា។



ឯកឧត្តមបានបន្តថា ព្រឹត្តិការណ៍នេះត្រូវការមន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរមានសមត្ថភាពច្បាស់លាស់ ពីព្រោះក្នុងឆ្នាំ២០២១ សហព័ន្ធត្រូវរៀបចំព្រឹត្តិការណ៍ធំៗចំនួន៣ គឺព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសថ្នាក់ជាតិ២០២០ ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសថ្នាក់ជាតិ២០២១ ដែលនឹងប្រព្រឹត្តទៅនាខែមិថុនា ឆ្នាំ២០២១ និងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ “ASEAN Championships” នៅប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាខែសីហា ឆ្នាំ២០២១ ដោយមានប្រទេសចំនួន១១ចូលរួម មុនការប្រកួតកីឡា SEA GAMES 2023 មកដល់៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖