+855 16 757 168     samnob@keiladaily.com
KD Logo

ទីបំផុត! រិន ដេវីត គ្រងខ្សែក្រវាត់លើកដំបូង ក្នុងអាជីព

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 389

ទីបំផុត ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វា ញជាច្រើនសប្ដាហ៍ តាំងពីវគ្គវិលជុំសន្សំពិន្ទុ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ កម្មវិធី អធិរាជគុនខ្មែរ ISI PALM-ISI PIPE រដូវកាលទី៣ បានរកឃើញម្ចាស់ខ្សែក្រវាត់ ប្រភេទទម្ងន់៥៤គីឡូហើយ ដោយបានទៅលើ រិន ដេវីត ក្រោយឈ្នះពិន្ទ ៤ទល់ ២ លើ ភួន ឡាំងកូស៊ីន វគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ទី២៤ ខែមករា។




ក្រោយចប់ការប្រកួត ជើងឯក អធិរាជគុនខ្មែរ ISI PALM-ISI PIPE រដូវកាលទី៣ រិន ដេវីត បានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង ហើយចាត់ទុកការក្រសោបបានខ្សែក្រវាត់នេះ ជាជោគជ័យធំបំផុត ក្នុងឆ្នាំ២០២១ នៃអាជីពរបស់ខ្លួន។

រិន ដេវីត ៖ “បាទបងសប្បាយចិត្តខ្លាំង ដែលបានខ្សែក្រវាត់នេះ។ វាជាជោគជ័យធំមួុយសម្រាប់អាជីពរបស់ខ្ញុំបង ក្នុង ២០២១នេះ។ លុយនេះ ខ្ញុំនឹងជួយទៅម្ដាយខ្ញុំខ្លះ សល់ខ្លះទៀតប្រើប្រាស់ខ្លួនឯង”។



សូមបញ្ជាក់ថា កម្មវិធី អធិរាជគុនខ្មែរ ISI PALM-ISI PIPE បានបញ្ចប់ដោយភាពជោគជ័យ ក្នុងរយៈពេលបីរដូវកាលកន្លងមក នៅស្ថានីយទូរទស្សន៍ ភីអិនអិន ដោយរដូវកាលទី១ ខ្សែក្រវាត់មាស បានទៅលើ ឡៅ ចិត្រា រដូវកាលទី២ អេលីត ចំរើន និង រដូវកាលទី៣ ជើងឯកគីឡូស្រាល បានទៅលើ រិន ដេវីត៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖