+855 16 757 168     samnob@keiladaily.com
KD Logo

កីឡា៣ប្រភេទទៀតដែលឈ្នះមេដាយថ្នាក់ជាតិ២០២០ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ពីឯកឧត្តមបណ្ឌិត ជា ប៊ុនហេង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 355

នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ប្រភេទកីឡា៣បន្ថែមរបស់ក្រសួងមហាផ្ទៃដែលប្រជែងបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ដូចជា៖ ប្រដាល់គុនខ្មែរ, ប្រដាល់សកល និងការ៉ាតេ ទទួលបាន ប្រាក់រង្វាន់លើកទឹកចិត្តពី ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

នាឱកាសសំណេះសំណាល និងប្រគល់ប្រាក់រង្វាន់ ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់អត្តពលិកជយលាភីទាំង៣ប្រភេទកីឡា ដែល បានប្រឹងប្រែងប្រជែងយកស្នាដៃឆ្នើមជូនក្រសួងមហាផ្ទៃ ពីការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ដែលទើបបញ្ចប់ថ្មីៗនេះ។



ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង បានសង្កត់ធ្ងន់ថា ជោគជ័យដែលអត្តពលិកទទួលបានពេលនេះ ពិតជាពុំអាចខ្វះបានឡើយនូវការយកចិត្តទុក ដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលសម្តេចតែងតែយកចិត្តទុកដាក់ និងជ្រោមជ្រែងជានិច្ច ចំពោះកីឡាករ កីឡាការិនី ដែលទាំងនេះ គឺជាចំណែក ដ៏ធំធេងមួយក្នុងការចូលរួមអភិវឌ្ឍវិស័យកីឡានៅកម្ពុជា។



ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង ក៏បានក្រើនរំលឹកដល់ជយលាភីទាំង៣ប្រភេទ ក៏ដូចជាអត្តពលិកផ្សេងទៀត ត្រូវបន្តប្រឹងប្រែងហ្វឹកហាត់ គោរពវិន័យ ដើម្បីត្រៀមខ្លួនប្រជែងយកមេដាយឱ្យបានកាន់តែច្រើនបន្ថែមទៀតក្នុងការប្រកួតកីឡាជាតិលើកទី៣ នាពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះ។ ជាពិសេសត្រូវតៀមខ្លួនប្រជែងយកកៅអីជម្រើសជាតិ ដើម្បីត្រៀមចេញប្រកួតលើឆាកអន្តរជាតិ ដូចជាស៊ីហ្គេមលើកទី៣១ នៅវៀតណាម ចុងឆ្នាំ២០២១នេះជាដើម។

ចំពោះមេដាយដែលប្រភេទកីឡានីមួយៗប្រជែងបានដូចជា៖
-ប្រដាល់គុនខ្មែរ មេដាយសរុប៥គ្រឿង មាស២ ប្រាក់១ និងសំរឹទ្ធ២ ទទួលបានប្រាក់រង្វាន់សរុប១លាន៦សែនរៀល។
-ប្រដាល់សកលមេដាយសរុប៧គ្រឿង មាស៤ ប្រាក់១ និងសំរឹទ្ធ២ ទទួលបានប្រាករង្វាន់សរុប១លាន៩សែនរៀល។
-ការ៉ាតេ មេដាយសរុប១៥គ្រឿង មាស៨ ប្រាក់១ និងសំរឹទ្ធ៦គ្រឿង ទទួលបានប្រាក់រង្វាន់សរុប៤លាន២សែនរៀល៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖