+855 16 757 168     samnob@keiladaily.com
KD Logo

Pacquiao នឹងឡើងសង្វៀនវិញខែមិថុនា ខាងមុខនេះក្រោយខកខានជាង ២ ឆ្នាំ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 247

ស្តេចប្រដាល់ប្រចាំទ្វីបអាស៊ី និង ពិភពលោក Manny Pacquiao បានប្រកាសថា ខ្លួនអាចនឹងឡើងសង្វៀនសាជាថ្មី នៅក្នុងឆ្នាំ ២០២១ នេះ ។ ការប្រកាសនេះ គឺបន្ទាប់ពីកីឡាករពូកែប្តូរកណ្តាប់ដៃរូបនេះ បានទាក់ទងជាមួយនឹងផ្នែកទីផ្សារ ដើម្បីឱ្យគេរកប្រកួតជូន ក្នុងឆ្នាំ ២០២១ នេះ ដោយរំពឹងថានឹងអាចរកចំណូលបានច្រើនសន្ធឹកសន្ធាប់ ។

ការត្រលប់មកវិញលើកនេះ កីឡាករសញ្ជាតិហ្វីលីពីន រូបនេះ គ្រោងនឹងត្រូវជួបជាមួយនឹងកីឡាករមិនដែលចាញ់អាមេរិកាំង Terence Crawford ដែលការប្រកួតនឹងធ្វើឡើងនៅក្នុងទីក្រុង Abudabi នៃប្រទេសអារ៉ាប់រួម ដែលធ្វើឡើងនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២១ ខាងមុខនេះ ។



Pacquiao វ័យ​៤២​ឆ្នាំ​​មិន​បាន​ឡើង​ប្រកួត​ចាប់​តាំង​ពី​​យក​ឈ្នះ​ Keithh Thurmanយក​បាន​ខ្សែ​ក្រវាត់​ WBA កាល​ពី​ខែ កក្កដា ឆ្នាំ ២០១៩។ សម្រាប់ Crawford ​វ័យ​៣៣​ឆ្នាំ​ជា​អ្នក​ប្រដាល់​មិន​ដែល​ស្គាល់​ជាតិ​ចាញ់​ឡើង ប្រកួត​ចុងក្រោយ​របស់​គេ​​កាល​ខែ វិច្ឆិកា​ឆ្នាំ​មុន ដោយ​បាន​យក​ឈ្នះ​អ្នក​ប្រដាល់​អង់គ្លេស Kell Brook ក្នុង​ទឹក​៤។ គេ​មាន​កំណត់ត្រា​វាយ​៣៧​ប្រកួត ឈ្នះ​ទាំង​៣៧​ប្រកួត ផ្ដួល​ដៃ​គូ​​២៨​ប្រកួត​៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖