+855 16 757 168     samnob@keiladaily.com
KD Logo

កម្មវិធីប្រដាល់គុនខ្មែរ Ganzberg OneStrike ផ្ដើមស្វែងរកជើងខ្លាំងពីសប្ដាហ៍នេះតទៅ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 225

កម្មវិធីគុនខ្មែរដែលប្លែកគេតែមួយគត់នៅក្នុងប្រទេសកម្ពុជា Ganzberg OneStrike ផ្ដើមស្វែងរកជើងខ្លាំងចាប់ពីថ្ងៃទី ០៤ កក្កដា ឆ្នាំ២០២១ នេះតទៅហើយ ដែលប្រមូលផ្ដុំជើងខ្លាំងគុនខ្មែរមកពីបណ្តាក្លិប គ្រប់ទិសទី ដើម្បីត្រៀមប្រយុទ្ធឲ្យកក្រើក កំដរអ្នកគាំទ្រដែលកំពុងទន្ទឹងរង់ចាំការវិលត្រឡប់ នៃសង្វៀនPNN។



កម្មវិធី GANZBERG ONESTRIKE ដែលទទួលបានការឧបត្ថម្ភពិសេសផ្ដាច់មុខដោយស្រាបៀGANZBERG គឺជាកម្មវិធីប្រដាល់គុនខ្មែរដ៏អស្ចារ្យមួយពុំធ្លាប់មានពីមុនមក ដែលរួមបញ្ចូលទាំងការប្រកួតជើងឯកម៉ារ៉ាតុនប្រចាំសប្តាហ៍, វេទិកាដ៏ល្អឯកដណ្តើមខ្សែក្រវាត់ក្នុងចំណោមជើងខ្លាំង១៦រូប គូបពិសេសពុំធ្លាប់មាននោះគឺការប្រកួត “ONESTRIKE” ។


រៀងរាល់ថ្ងៃអាទិត្យ អ្នកប្រដាល់ជំនោរថ្មីក្នុងប្រភេទទម្ងន់តែមួយ នឹងបញ្ចេញសមត្ថភាពតាមរយៈការប្រកួតម៉ារ៉ាតុន។ នេះជាការប្រកួតចាញ់ធ្លាក់ ដែលរៀបចំឡើងក្នុងគូទី១និង២។ អ្នកឈ្នះនឹងបន្តឡើងប៉ះគ្នានាគូទី៥ ដើម្បីស្វែងរកជើងឯកប្រាក់លានប្រចាំសប្ដាហ៍។


ឯការប្រកួតដណ្ដើមខ្សែក្រវាត់ GANZBERG ONESTRIKE បានប្រមូលផ្ដុំជើងខ្លាំងលំដាប់ជួរមុខ ប្រចាំប្រភេទទម្ងន់ ៥៧គ.ក្រ ដល់ទៅ១៦រូប រួមមាន អេលីត ចំរើន, ប៊ុន សុធា, បឺត សង្ឃឹម, វ៉ាន់ វឿន, ខេម ចាន់, អ៊ួច ធារិទ្ធ, ឯម សុធី, គង់ ហូវ, ធន់ អៀនឡៃ, យ៉ន ពិសី, សយ សុខ, លៀប រដ្ឋា, ឡុង រ៉ាមី, អេ ណារ័ត្ន, សេក គឹមសាន និង សូដា លីម៉ូ។ អ្នកទាំង១៦ នឹងប្រកួតគ្នា ក្រោមរូបមន្តជម្រុះចាញ់ធ្លាក់ រហូតសេសសល់តែបេក្ខភាពចុងក្រោយ២រូប ឡើងប្រជែងខ្សែក្រវាត់វគ្គផ្ដាច់ព្រ័ត្រ ដែលមានប្រាក់រង្វាន់សន្ធឹកសន្ធាប់រហូតដល់ទៅ ៤០លានរៀល សម្រាប់ជើងឯក និង ៨លានរៀល សម្រាប់ជើងឯករង។


លើសពីនេះ កម្មវិធីក៏នឹងពាំនាំនូវចំណីចក្ខុថ្មីប្លែកចំឡែកអារម្មណ៍ពុំធ្លាប់មាន គឺការប្រកួត “ONESTRIKE” ដែលកំណត់លទ្ធផលឈ្នះ និងចាញ់តាមរយៈការផ្ដួលគូប្រកួតឲ្យសន្លប់, សុំចុះចាញ់ ឬត្រវអាជ្ញាកណ្ដាលបញ្ឈប់។ គូពិសេសដែលពុំធ្លាប់ជួបប្រទះនេះ មានសរុប ២ទឹក ដោយក្នុងមួយទឹកមាន៧នាទី។ ប្រសិនបើការប្រកួតបញ្ចប់ទៅ១៤នាទីពេញ ដោយគ្មានកីឡាករណាម្នាក់សន្លប់, សុំចុះចាញ់ ឬត្រូវអាជ្ញាកណ្ដាលបញ្ឈប់ លទ្ធផលនឹងត្រូវចាត់ទុកជាមោឃ។


GANZBERG ONESTRIKE នឹងធ្វើការផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យលើកញ្ចក់ទូរទស្សន៍ PNN ចាប់ពីថ្ងៃទី ០៤ ខែ កក្កដា នាវេលាម៉ោង១រសៀលតទៅ។


ក្រុមហ៊ុនស្រាបៀរ GANZBERG និងស្ថានីយទូរទស្សន៍ PNN មានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងគោលបំណងជួយលើកស្ទួយ រួមចំណែកអភិរក្សនិងអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ តាមរយៈការផ្ដល់ឱកាសដល់កីឡាករក្មេងៗកំពុងឡើងទឹកដៃ ស្របពេលវិស័យប្រដាល់គុនខ្មែរកំពុងត្រៀមលក្ខណៈប្រជែងយកមេដាយឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខ ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។


សម្រាប់លទ្ធផលការប្រកួតបើកឆាក GANZBERG ONESTRIKE ប៊ុន សុធា កក់កៅអីឡើងវគ្គ៨នាក់ចុងក្រោយ បន្ទាប់ពីយកឈ្នះ យ៉ន ពិសី ដោយពិន្ទុឯកឆន្ទ។ ពុទ្ធ ម៉ាណូយ ផ្ដួល ឃួន គឹមហេង ក្នុងការប្រកួតពិសេស ONESTRIKE ២ទឹក ១៤នាទី ក្រសោបប្រាក់រង្វាន់ ១លានរៀល ខណៈដែល ប៊ន ពន្លឹក ក្លាយជាម្ចាស់ប្រាក់លានម៉ារ៉ាតុនប្រចាំសប្ដាហ៍ ដោយបំបាក់ នូវ សុខទី នាវគ្គផ្ដាច់ព្រ័ត្រ៕




សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖