+855 16 757 168     samnob@keiladaily.com
KD Logo

ទីបំផុត! ជ័យលាភីអ្នកតស៊ូគុនខ្មែរគោជល់បានទៅលើកីឡាករឃីម បូរ៉ា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 287

នៅទីបំផុតសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមជាមួយស្ថានីយទូរទស្សន៍ CNC បានសម្រេចមិនលើកពេលប្រកួតផ្តាច់ព្រ័ត្រកម្មវិធីប្រដាល់ «អ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯក» ទេ ដោយប្រគល់ជ័យលាភីឲ្យទៅកីឡាករ ឃីម បូរ៉ា តែម្តង។

ខណៈដែលការសម្រេចកាលពីម្សិលមិញបាននាំឱ្យមានប្រតិកម្មយ៉ាងផុសផុលពីសំណាក់មហាជន និងក្នុងផងនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក៏មានប្រតិកម្មដែរដោយមានប្រសាសន៍ថា៖ ដោយអត់ទ្រាំមិនបានខ្ញុំសូម ចេញមកនិយាយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ដែលស្រឡាញ់វិស័យកីឡា។ តើយើងត្រូវពង្រឹងអាជ្ញាកណ្តាលកីឡាប្រដាល់ឬត្រូវបង្កើតក្បាច់គុណថ្មីដោយកំណត់លក្ខណ្ឌប្រកួតថ្មីដោយវាយខុសក្បួនហើយមិនព្រមប្រកាសលទ្ធផលនិងលើកពេលទៅប្រកួតនៅពេលក្រោយ។ តើឱ្យកីឡាប្រដាល់យើងឈានទៅមុខម្តេចបាន បើសហព័ន្ធកីឡាប្រដាល់យើងទុក ឱកាសឱ្យអាជ្ញាកណ្តាលធ្វើបែបនេះ? តើមានក្បួនមកពីណាវាយខុសក្បួនខ្នាតហើយសម្រេចលើកពេលទៅប្រកួតពេលក្រោយសូម្បីតែបាល់ទាត់បើទាត់ខុសត្រូវពិន័យកាតលឿងឬកាតក្រហមដោយ ដេញចេញឬពិន័យបាល់១១ម៉ែត្រភ្លាមៗដោយ មិនទុកពេលឱ្យតវ៉ានោះទេ។ ខ្ញុំមិនបន្ទោសកីឡាករទេព្រោះពួកគាត់ស្តាប់ តាមការកាត់ក្តីរបស់អាជ្ញាកណ្តាល។ អ្វីដែលខ្ញុំសុំគឺអាជ្ញាកណ្តាលត្រូវតែមានយុត្តិធម៌ក្នុងខ្លួន។


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖