+855 16 757 168     samnob@keiladaily.com
KD Logo

អាការ:របស់លោកគ្រូ អេ ភូថង ធូរស្រាលជាងហើយបន្ទាប់ពីសម្រាកព្យាបាលជំងឺកូវីដ-១៩ ជាងមួយអាទិត្យ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 304

លោកគ្រូ អេ ភូថង បច្ចុប្បន្នមានអាការ:ធូរស្រាលជាងហើយបន្ទាប់ពីសម្រាកព្យាបាលជំងឺកូវីដ-១៩ ជាងមួយអាទិត្យនៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក។

លោកស្រី សាំង សុ​ម៉ា​លី ភរិយា​របស់​លោក អេ ភូ​ថង ​បាន​បញ្ជាក់​ប្រាប់បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​ថាបច្ចប្បន្ន លោក អេ ភូ​ថង មានអាការ:ធូរស្បើយ​ជាងមុនហើយ​ ព្រោះ​គាត់ព្យាយាម​ហាត់ប្រាណ និង​សម្រាក​ទៀងទាត់ ​តាម​វេជ្ជបញ្ជា​ ។

គួរបញ្ជាក់លោក អេ ភូថងបានចូល​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា កន្លង​ទៅ ស្រប​ពេល​ដែល​ជំងឺ​ចាស់​រើ​ឡើង​ផង ពេល​មាន​អាការ​ធ្វើ​ទុក ហើយ​ក្រុម​គ្រួ​សារបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ក៏​ពិនិត្យ​ឃើញ​ថា ពិតជា​មាន​ជាតិ​អាស៊ីត​ឡើង​ខ្លាំង ខ្លាញ់​រុំ​បេះដូង​ខ្លាំង និង​សម្ពាធ​សរសៃឈាម​បេះដូង​ថែម​ទៀត ព្រោះ​លោក​ធាត់​ខ្លាំង ។ បន្ទាប់​មក ក្រុម​គ្រូពេទ្យ ក៏​បាន​ធ្វើតេស្ដ​សំណាក ដើម្បី​រៀបចំ​ឲ្យ​លោក​សម្រាក​ព្យាបាល​ជំងឺ បែរជា​ទទួល​បាន​លទ្ធផល វិជ្ជមាន​កូ​វី​ដ​-១៩ ទៅ​វិញ ទើប​សម្រេច​បញ្ជូន​លោក​យក​ទៅ​ព្យាបាល នៅ​ស្ដា​ត​អូ​ឡាំ​ពិ​ក តែ​ម្ដង ។ ដោយឡែក​លោកស្រី និង កូន​ៗ គឺ​ធ្វើតេស្ត​ច្រើន​ដង គឺ​អវិជ្ជមាន រហូត ។

ប្រភព៖ kohsantepheapdaily

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖