+855 16 757 168     samnob@keiladaily.com
KD Logo

មកដឹងលម្អិតអំពីការគុនគ្រូ ក្នុងប្រដាល់គុនខ្មែរ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 315

ការគុនគ្រូ គឺជាការដែលអ្នកប្រដាល់គុនខ្មែរ ត្រូវតែធ្វើជាដាច់ខាត មិនថាជាកីឡាករល្បី ឫ ការប្រកួតបែបតូចតាចនោះឡើយ ។ តើហេតុអ្វីទើបត្រូវការគុនគ្រូ ? តើវាជំនួយអ្វីខ្លះ ឬ ធ្វើឡើងគ្រាន់តែល្អមើលទេ ? ខាងក្រោមនេះ គឺជាចម្លើយដែល​ កីឡាដេលីទទួលបានពី គ្រូបង្វឹក ធន់ សុភា ជាអតីតអ្នកប្រដាល់ល្បីមួយរូប

ដោយលោកពន្យល់បែបនេះ “៖គុនគ្រូនេះទីមួយ វាជំនួយខ្លាំងជាងគេគឺកាយសម្បទារ សម្រួលសរសៃឈាម និង កំភួនជើងឲ្យវាធូរ ។ គុនគ្រូដូចយើងហាត់ប្រាណ ដូចយើង មូលម៉ង់ចឹង ។ ល្មម យើងគុនគ្រូចប់ យើងបែកញើសបាត់ ហើយចឹងយើងឡើងវ៉ៃអត់ខ្លាចរមួលក្រពើ អត់ខ្លាចជាប់ដៃជាប់ជើង និងជាប់សរសៃនោះទេ ។ គុនគ្រូនេះសំខាន់បំផុតគឺដូចយើងហាត់ប្រាណ កាច់ដៃ កាច់ជើងដែរ។”

លោក ធន់ សុភា បន្ថែម ថា ក្បាច់ថ្វាយគ្រូមុនការប្រកួតមានច្រើនរបៀបដើម្បីជាការសម្រួលសាច់ដុំ និងបញ្ចៀសការស្ទះសរសៃឈាមភ្លាត់ ឬ គ្រេចដៃជើង ជាដើម។ អតីតអ្នកប្រដាល់លំដាប់កំពូលអំឡុងឆ្នាំ ២០០០ ដល់ ២០០៩ ដដែល រំឭកថា ជំនាន់លោក ការហាត់រៀនក្បាច់ថ្វាយគ្រូ គឺចាំបាច់ណាស់ ។ ផ្ទុយពីបច្ចុប្បន្ន កីឡាករជំនាន់ថ្មីមួយចំនួន ពុំសូវយកចិត្តទុកដាក់ឡើយដែលធ្វើឲ្យក្បួន ថ្វាយបង្គំគ្រូ ជាច្រើនប្រឈមនឹងបាត់បង់គួរឲ្យបារម្ភ ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖