+855 16 757 168     samnob@keiladaily.com
KD Logo

Manny Pacquiao ឈរឈ្មោះជាបេក្ខភាពប្រធានាធីបតី ប្រជែង​ នឹង លោក Duterte

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 172

Manny Pacquiao កំពូលអ្នកប្រដាល់ដ៏ល្បីប្រចាំទ្វីបអាស៊ី និង ពិភពលោក សញ្ជាតិហ្វីលីពីន បានប្រកាសថាគាត់ នឹងដាក់ឈ្មោះជាបេក្ខភាពប្រជែងកៅអី ប្រធានាធីបតី ហ្វីលីពីន នាឆ្នាំ២០២២ ខាងមុខនេះ ។ លោកបានថ្លែងថា «ខ្ញុំគឺជាអ្នកប្រយុទ្ធ ខ្ញុំនឹងប្រយុទ្ធទាំងក្នុង និង ក្រៅសង្វៀន» បន្ថែមពីលើការបង្ហាញមហិច្ឆិតាដ៏ធំមួយនេះ ។

ប្រសិនបើដូចការលើកឡើងនេះមែននោះ លោក Duterte ជាប្រធានាធីបតី នៃគណៈបក្សអភិរក្សនិយម នឹងក្លាយជាគូប្រជែងរបស់កំពូលអ្នកប្រដាល់ខាងលើ នៅក្នុងឆ្នាំ ២០២២ ខាងមុខនេះ ។

គួរឱ្យដឹងដែរថា Manny Pacquiao បានប្រឡូកចូលក្នុងឆាកនយោបាយហ្វីលីពីន អស់រយៈកាលជាង ១០ ឆ្នាំមកហើយ ដោយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លា ដោយសារតែល្បីរន្ទឺខាងវិស័យប្រដាល់ ក៏ដូចជាចរិតលក្ខណៈ និង ការធ្វើសប្បុរសធម៍ផងដែរ ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖