+855 16 757 168     samnob@keiladaily.com
KD Logo

Napoli ចេញមុខបដិសេធថា Huguain មិនបានវាយប្រហារលើ Ronaldo ទេ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 507
            ក្លិប Napoli ​ចេញ​សេចក្ដី​ថ្លែងការណ៍​ច្រាន​ចោល​​ការ​​ផ្សាយ​របស់​​សារព័ត៌មាន​អេស្ប៉ាញ​ដែល​ចុះ​​​​ថា​ខ្សែ​ប្រយុទ្ធ Gonzalo Higuain បាន​រិះ​គន់​អតីត​មិត្ត​រួម​ក្លិ​ប​ Real Madrid គឺ Cristiano Ronaldo ​ថា​​ជា​អត្តទត្ថបុគ្គល​នោះ។

ក្លិប​របស់​​អ៊ីតាលី​បាន​​ប្រកាស​បញ្ចប់​ការ​យល់​ច្រលំ​​​ដូច្នេះ​ថា​៖ “Napoli និង​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន​(Higuain)​សូម​បដិសេធ​យ៉ាង​ដាច់​អ​ហង្កា​រ​ថា​គាត់​(Higuain)មិន​បា​ន​​សូម្បី​ផ្ដល់​បទ​សម្ភាសន៍​ដល់​សារព័ត៌មាន Don Balon។ ដូច្នេះ​ប្រយោគ​ទាំង​ឡាយ​ដែល​សារព័ត៌មាន Don Balon សរសេរ​​ពាក់ព័ន្ធ​នឹង Higuain គឺ​ជា​រឿង​ប្រតិដ្ឋ​និ​ង​​គ្មាន​មូលដ្ឋាន”។

ហេតុ​ដែល​​នាំ​ឱ្យ​មាន​ការ​បក​ស្រាយ​ខាង​លើ​ពី​សំណាក់​ក្លិប Napoli គឺ​បន្ទាប់​ពី​សារព័ត៌មាន Don Balon បាន​ចុះ​ផ្សាយ​ថា Ronaldo ជា​មូលហេតុ​មួយ​ស្ថិត​នៅ​ពី​ក្រោ​យ​ការ​សម្រេច​ចិត្ត​ចាកចេញ​ពី Real Madrid របស់ Higuain ទៅ​ Napoli ក្នុង​តម្លៃ​៤០​លាន​អឺរ៉ូ​កាល​ឆ្នាំ​២០១៣។ មិន​តែ​ប៉ុណ្ណោះ Don Balon ថែម​ទាំង​ដាក់​ស​ម្រ​​ង់​សម្ដី​ថា​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​វ័យ​២៧​ឆ្នាំ​ឆ្លៀត​​​វាយ​ប្រហារ​យ៉ាង​ចាស់​ដៃ​​លើ Ronaldo ​​​ដោយ​និយាយ​ថា​៖ “គាត់​មាន​អត្តទត្ថ​និយម​ច្រើន​ណាស់។ បើ​អ្ន​ក​​មិន​និយាយ​ថា​គាត់​ល្អ​ជាង​គេ​បំផុត​លើ​លោក​ទេ គាត់​មិន​មែន​ជា​មិត្ត​របស់​អ្នក​ទេ។ Cristiano គិត​ថា​គាត់​ល្អ​ជាង​គេ​បង្អស់ តែ​តាម​ពិត​គាត់​ឱ្យ​តម្លៃ​ខ្លួន​ឯង​ហួ​ស​​ពី​ការ​ពិត។ ខ្ញុំ​​ក៏​រួម​ក្រុម​ជាមួយ Messi ហើយ​​គាត់​មាន​លក្ខណៈ​ពិសេស​​ប្លែក​គេ”។

Higuain ផ្លាស់​ពី River Plate មក Real Madrid ក្នុង​តម្លៃ​១២​លាន​អឺរ៉ូ​ក្នុង​ឆ្នាំ​២០០៧ មុន​ចាកចេញ​​​ទៅ​ប្រកប​អាជីព​នៅ​អ៊ីតាលី​ក្នុង​រដូវ​ក្ដៅ​ឆ្នាំ​២០១៣ ក្រោយ​រួម​ក្រុ​ម​ជាមួយ Cristiano Ronaldo បាន​៤​រដូវ​កាល៕

ប្រែ​សម្រួល​៖ keiladaily
ប្រភព​&​រូបថត​៖ bleacherreport

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖