+855 16 757 168     samnob@keiladaily.com
KD Logo

មុន​បាក់​ខ្ទង់​ច្រមុះ​នៅ ​PNN​ ​ឡុង សុវណ្ណឌឿន​ ​ធ្លាប់​បែក​ចិញ្ចឹម​ដេរ​២៥​ថ្នេរ​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 328
​ក្នុង​​ជំនួប​​បើក​​ឆា​ក​​វិល​​ជុំស​​ន្សំ​​ពិន្ទុ​​កម្មវិ​ធី​​សមរភូមិ​អ្នក​​ប្រយុទ្ធ​​ភេសជ្ជៈ​​គោ​ជ​​ល់​​នៃ​​ស្ថានីយ​​ទូរទស្សន៍​ ​​PNN​​​ ​កាល​ដើម​​ខែ​​កក្កដា​​​ ​​ឡុង សុវណ្ណឌឿន​ ​បាន​​​ភ្លាត់​​​​​ចូល​​​មួយ​​កែង​​ពី​អ្នក​ប្រដាល់​​ថៃ ​​​ស៊ុម៉ាអ៊ី ​​​ប​ណ្ដាល​​ឲ្យ​​បាក់​​ខ្ទង់​​ច្រមុះ ​​​និង​​​ ​សម្រាក​​រហូត​​​ដ​ល់​​ចុង​​ខែ​​ទើប​​វិ​ល​​ចូល​​សង្វៀន​​សាជាថ្មី​​​ ​​ហើយ​​​បន្ត​​​ដណ្ដើម​​​បាន​​​ជ័យ​​​​​​ជម្នះ​​​ថែ​ម​ទៀត​​​។​

​ដោយឡែក ​សិស្ស​គុន​ក្លឹប​សាលវ័ន្ដ​កីឡាខា​ង​លើប​ង្ហើប​ថា ​កា​រ​បា​ក់​ខ្ទង់​ច្រមុះ​លើក​នេះជា​របួស​ដ៏យ៉ាប់​យ៉ឺន​លើក​ទី​២​ក្នង​អាជីព​ជា​អ្នក​ប្រដាល់​ ​ដោយ​កាល​ពី​​ខ្ទង់​​​​​​៥​ ទៅ​៦ឆ្នាំ​មុន ​គេធ្លាប់​ភ្លាត់​ស្នៀត​បែក​ចិញ្ចើម​ដេរ​រហូត​ដល់​ទៅ​២៥​ថ្នេរ​នៅ​ការ​ប្រកួត​ក្នុង​ស្រុក​មួយ​។​

​ឡុង សុវណ្ណឌឿន​​ ​ប្រាប់ ​K​eila Daily​ ​បែប​នេះ ​៖​ "​ប្រហែល​៥​ឆ្នាំ​មុន ​ខ្ញុំ​ធ្លាប់​របួស​ខ្លាំង​ម្ដង​ដែរ​ ​កាល​ហ្នុង​ដូច​ជាវា​យ​ខ្មែរ​គ្នា​ឯង​ ចូល​កែង​របស់​គេ ​​ពេទ្យ​​​​ដេរ​​ដល់​​ទៅ​២៥​ថ្នេរ ​ស្នាម​ដល់​សព្វ​​ថ្ងៃ រឿង​ធម្មតា​ហើយ​សម្រាប់​អ្នក​ប្រដាល់ ​បែក​មុខ​បែក​មាត់ ​ធម្មតា​ទេ តែ​សំខាន់​​លើក​​នេះ​​ខ្ញុំ​​មិន​​បោះ​​បង់​​​ទេ ​ខ្ញុំ​ចង់​​ឈ្នះ​​ខ្សែ​​ក្រវាត់​ ​ព្រោះ​ខ្ញុំ​ចង់​បាន​កិត្តិយស​ ​ប្រាក់​រង្វាន់​ជា​រឿង​មួយ ​តែពេ​ល​ឈ្នះ​ខ្សែ​ក្រវាត់​ទៅ​ ​កេរ្ដិ៍ឈ្មោះយើង​ក៏​ល្អ​"​​។


ឡុង សុវណ្ណឌឿន បាក់​ខ្ទង់​ច្រមុះ​កន្លងមក​

​អ្នក​ប្រដាល់​​កាន់​បរិញ្ញាបត្រ​ផ្នែក​ទីផ្សារ​រូប​នេះប​ច្ចុប្បន្ន​កំពុង​មាន​៦ពិ​ន្ទុ​ក្នុង​ដៃ​ពី​ការ​ប្រកួត​២លើក​នៃ​កម្មវិធី​​សមរភូមិ​អ្នក​ប្រយុទ្ធ​ភេស្ជៈ​គោជល់ ​ដោ​យ​​លើក​​ទី​​១​​​ឈ្នះ​​កីឡាករ​​ថៃ ​ស៊ុម៉ាអ៊ី ​ដោយ​ពិន្ទុ​ទាំង​បែក​ច្រមុះ ​និង​ ​លើក​ទី​២វា​យឈោគឌី ​ងើប​លែង​រួចក្នុង​ទឹក​ទី​៤ ​កាល​ពី​ថ្ងៃ​អាទិត្យ​៕​

អត្ថបទ ៖ អភិយវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖