+855 16 757 168     samnob@keiladaily.com
KD Logo

ប្រដាល់​កម្ពុជា​ ប្រកា​សប្រឆាំង​ ពុករលួ​យ និង​ភាព​អសកម្ម​ ក្នុ​ងពិភព​ប្រដាល់ខ្មែរ​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 427
ឯកឧត្ដម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានប្រកាសជាសារណៈនូវការ បង្កើត ក្រុមប្រឹក្សាវិន័យ ជាលើកដំបូងក្នុងពិភពប្រដាល់ខ្មែរ។ លោ​ក​ថា​​ ក្រុមការ​ងារពិសេសនេះ នឹងធ្វើ​លើការលុបបំបាត់ រាល់​សកម្មភាពអវិជ្ជមាននានា ក្នុងវិស័យកីឡាប្រដាល់ខ្មែរទាំងមូល ។



«កន្លងមមកយើងធ្លាប់ជួបបញ្ហាជាច្រើន ដែលពេលខ្លះសម ពេលខ្លះវាសមនឹងកើតសោះ។ អីចឹងក្រុម ប្រឹក្សាវិន័យនឹងទប់ស្កាត់រាល់ភាពមិនប្រក្រតី ភាពអស​កម្ម​ដោយចេតនា នេះជារឿងសំខាន់។ ពិសេសទប់ស្កាត់រឿងពុករលួយ ក្នុងការផ្ដល់ពិន្ទុ ការធ្វើអាជ្ញាកណ្ដាល គឺពិតជាសំខាន់។ កន្លែងខ្លះយើងត្រូវបកស្រាយរឿ​ងអ្វី​ដែលគេចង់ដឹង ឲ្យមានលក្ខណៈសមស្រប»។  

ភាពមិនប្រក្រតី ភាពអសកម្ម សំណូកក្នុងជួរមន្ត្រីបច្ចេកទេសតាមរេញប្រដាល់ ជាដើមនឹងក្លាយជាមុខព្រួយ ដែលក្រុម ប្រឹក្សាវិន័យ នេះខ្លំមើលនិងចាត់វិធានការ​រហ័​ស។ នេះបើតាមការពន្យល់របស់ថ្នាក់ដឹកសហព័ន្ធប្រដាល់កម្ពុជា។ បន្ថែមលើនេះ ក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធកីឡាប្រដាល់ ក៏មានភារៈស្នូល ក្នុងការប្រ​មូល​ព័ត៌មាននៃការលូតលាស់របស់បណ្ដា សមាគម ក្លិបប្រដាល់ និងលើកទឹកចិត្តពួកគេ ផងដែរ។ 

«ហេតុអីយើងបង្កើតឡើង? គឺដើម្បីឆ្លើយតបនឹងសភាពការណ៍ ការភិវឌ្ឍន៍ របស់ក្រសួងអប់រំ របស់ គណៈកម្មាធិការជាតិអូឡាំពិក និងអគ្គនាយកដ្ឋានកី​ឡា​។​ នេះជារឿងដ៏សំខាន់ ដែលរឹតត្បិតច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវ»។ 

គួរដែរថាការ ប្រកាសពីការចងក្រង ក្រុមប្រឹក្សាវិន័យ របស់ហសព័ន្ធកីឡាប្រដាល់កម្ពុជា ជាលើកដំបូងនេះ បានធ្វើឡើងក្នុងឱកាស ឯកត្តម តែម ម៉ឺន អញ្ជើ​ញ​ចូលរួមក្នុងវគ្គ បណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេសប្រដាល់កម្ពុជា នៅពហុកីឡដ្ឋានជាតិនៅព្រឹកថ្ងៃពុធទី១៧សីហាសប្ដាហ៍នេះ៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN
អត្ថបទ ៖ ប៉ែន សុផាន់ណា

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖