+855 16 757 168     samnob@keiladaily.com
KD Logo

ជើង​ឯក​ម៉ារ៉ា​តុន​ស​មរ​ភូមិ​អ្នក​ប្រយុទ្ធ​ ត្រៀម​ប៉ះ​ថៃលើក​ដំបូងក្នុ​ងអាជីព​ នៅPNN​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 313
ក្រោយក្លាយជាជើងឯក ម៉ារ៉ាតុនប្រចាំខែ នៃកម្មវិធីសមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់  កីឡាករ ព្រឿង សុជាតិ កំពុងបង្កើនការហ្វឹកហាត់យ៉ាងខ្លាំងក្លា ត្រៀ​ម​ជំនួ​បអន្តរជាតិ លើកដំបូងក្នុងអាជីពប្រដាល់របស់ខ្លួន នៅសង្វៀនប្រដាល់ ភិអិនអិន ព្រែកព្នៅ នាចុងខែសីហានេះ។

អ្នកប្រដាល់គុនខ្មែរ នៃសមាគមក្រសួងការពារជាតិ ដែលមានកំណត់ត្រាឡើងរេញ៣០ដង ចាញ់តែ៥ដងរូបនេះ បានប្រាប់ ភិអិនអិន នៅសប្ដាហ៍នេះថា ការ​ប្រ​​កួតគូអន្តរជាតិ ជាបំណងប្រាថ្នាដ៏ធំក្នុងជីវិតអាជីពប្រដាល់របស់ខ្លួន។ ព្រឿង សុជាតិ បានហៅ ការប្រកួតអន្តរជាតិ សម្រាប់អ្នកប្រដាល់ជើងថ្មីដូចខ្លួន ថាជា​​ឱ​កាសមាសសម្រាប់រំលេច ថ្វីដៃកញ្ឆក់យកចំណាប់អារម្មណ៍ និងទីផ្សារ ដែលអ្នកប្រដាល់ថ្មីៗណាក៏ប្រាថ្នាទទួលបាន។   

”សមត្ថភាពខ្ញុំសង្ឈឹមខ្លួនឯង៦០ភាគរយបង។ ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង ហើយជាលើកទីមួយរបស់ខ្ញុំ ហើយខ្ញុំនឹងខំប្រឹងដើម្បីយកជ័យជំនះ​ឲ្យបាន។ គាត់(គ្រូប​ង្ហា​ត់)ប្រាប់ នៅពេលហាត់គាត់ប្រាប់ពីក្បាច់វាយ ពីពិធីវាយម៉េច ហើយឲ្យយើងវាយឲ្យច្បាស់ៗ។ ហាត់ពេលព្រឹកពីម៉ោង៦ដល់ម៉ោង៨ ហើយពេលថ្ងៃពីម៉ោ​ង២​ដ​ល់​ម៉ោង៥កន្លះ" ។

គួរ​បញ្ជាក់ថា ព្រឿង សុជាតិ បានក្លាយជាជើងឯកម៉ារ៉ាតុនប្រចាំខែ ប្រភេទទម្ងន់៥៧គីឡូក្រាម ក្នុងកម្មវីធីសមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់ ក្រោយឈ្នះពិន្ទុ​​លើ ផាន ផាត់យុទ្ធ វគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី០៧ សីហា។ 

ជោគជ័យរបស់ ព្រឿង សុជាតិ ពីការជម្រុះដ៏តានតឹងនោះ ត្រូវ PNN ផ្ដល់ឱកាសជាលើកដំបូងឲ្យប៉ះដៃគូអន្តរជាតិ តទល់នឹងអ្នកប្រដាល់ថៃ នាថ្ងៃទី២៨ សីហា ខាង​មុខ លើសង្វៀនប្រដាល់ PNN ព្រែកព្នៅ។ ទន្ទឹមនឹងការបើកទំព័ររបស់ ព្រឿង សុជាតិ ក្នុងជំនួបអន្តរជាតិ ក៏នឹងមានការប្រជែងយ៉ាងប្ដូរផ្ដាច់ វគ្គពាក់ក​ណ្ដា​​ល​ផ្ដាច់ព្រ័ត្រ សមរភូមិអ្នកប្រយុទ្ធភេសជ្ជគោជល់ទម្ងន់៦៩គីឡូក្រាមរវាង ឡេះ តើក និង ឡុង សុវណ្ណឌឿន ផងដែរ៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN
អត្ថបទ៖ នូ ពៅ
រូបភាព៖ Keiladaily

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖