+855 16 757 168     samnob@keiladaily.com
KD Logo

ម៉ឺន សុភា​ ​ធ្លាប់​បដិសេធ​មិន​ទៅ ​Thai Fight ​ព្រោះ​តម្លៃ​ខ្លួ​ន​ទាប​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 2380
អ្នក​​ប្រដាល់​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​កម្ពុជា ​ម៉ឺន សុភា​ ​បង្ហើប​ថា ​T​hai Fight​ ​ដែល​ជា​កម្មវិធី​ប្រដាល់​ថៃដ៏​ធំ​ធ្លាប់​ទាក់​ទង​ខ្លួន​ទៅ​ប្រកួត​ដែរ​កន្លង​មក​ ​ប៉ុន្តែ រូប​គេ​បាន​បដិសេធ ​ដោ​យសារ​ទទួល​តម្លៃ​ខ្លួន​ទាប​ ​គឺ ខុស​ឆ្ងាយ​​ពី​កីឡាករ​កម្ពុជា​ល្បីៗមួ​យ​ចំនួន​ធំ ​ដែល​ធ្លាប់​បង្ហាញ​វត្តមាន​ក្នុង​កម្ម​វិធីនេះ​។

ម៉ឺន សុភា ​៖​ ​«​មុន​គេ​ចង់​យក​ទៅ​មួយ​សារ​​ដែរ​ តែ​ឲ្យ​តម្លៃ​ខ្លួន​ទាប​ពេ​ក​ គ្រូ​អត់​ឲ្យ​ទៅ។​ អត់​ដល់​១​ពាន់​ផង​ហ្នឹង​ ក្រោម​១​ពាន់​ ​ប្រហែល​ ​៧០០​​​-​​​៨០០​​ អី​ហ្នឹង​​​។​ វា​​លើស ​វា​លើស ​នៅ​ស្រុក​ខ្មែរ​តិច​។​ ​បើ​គេ​ចង់​ ​ដូច​ថា ​កម្មវិធី​គេ​រៀប​ឲ្យ​ទៅ​វាយ​ ​និយាយ​ឲ្យ​ចំ​ចិត្ត​ចង់​ទៅវា​យដែរ​ ​តែ​​សំខាន់​​តម្លៃ​​​ខ្លួន​​ទាប​​ពេក ​ដូចវា​យ​​នៅ​​ស្រុក​​ខ្មែរ​ដែរ​»។​ 

អ្នក​លេង​កណ្តាប់​ដៃ​ទម្ង​ន់​ធ្ងន់​រូប​នេះ ​បាន​បន្ថែម​ថា ​ខ្លួន​ពិត​ជា​ចង់​​ទៅ​បង្ហាញ​ថ្វី​ដៃ​លើ​ឆាក​ប្រដាល់​សេរី​​​ដែល​ធ្លាប់​​ទទួល​​អ្នកស្នង​គុន​ខ្មែរឆ្នើម​​ៗ​ជា​ច្រើន​​មួយ​​នេះ​​ ប៉ុន្តែ ​តម្លៃ​ខ្លួន​​ទាប​​ស្ទើរ​ស្មើ​ប្រកួត​ក្នុង​ស្រុក​ជា​​កត្តា​តែ​មួយ​គត់​ដែល​គ្រូ​បង្វឹ​ក និង រូប​គេ​បង្ខំ​ចិត្ត​បដិសេធ​មិន​ចេញ​ទៅប្រកួត​ជា​លើក​ដំបូង​។​

​ការ​​ទម្លាយ​​របស់​​ម៉ឺន សុភា នូវ​​កា​រ​ច្រាន​ចោល​កម្មវិ​ធី​ប្រដាល់​នៅ​ថៃ​ដែល​មាន​តែ​​កែវរំចង់ និង សេនប៊ុនថេន ពីរ​នាក់​គត់​ធ្លាប់​ស្គាល់​រសជាតិ​ឈ្នះ​នោះ​ អាច​​​ជា​​​ចម្លើយ​​​ត​បនូវ​ការ​លើក​ឡើង​របស់​អ្នក​និយម​តាម​ដាន​ប្រដាល់​បុរាណ​ខ្មែរ​​មួយ​ចំនួន​ធំ​ដែល​ធ្លាប់​ចាត់ទុក​ថា​ ម៉ឺន សុភា ជា​​បេក្ខភាព​ដ៏​​មា​ន​សត្ថភាព​​សម្រាប់​​​កម្មវិធី​​​នេះ​។

គួរ​បញ្ជាក់​ថា ​ម៉ឺន សុភា ​គឺ​ ជាអ្នក​ប្រដាល់ខ្មែរ​តែ​ម្នាក់​គត់​ដែល​បាន​ផ្ដួលកី​ឡាករ​ថៃឲ្យសន្លប់​ក្នុង​ទឹក​ទី​២​ នៅ​កម្មវិធី​ ASEAN Fight ​នៅ​ខេត្ត​ស៊ីសាកេត​​​ប្រទេស​​ថៃ​​កាល​​ថ្ងៃ​ទី​២៧ ​ឧ​សភា ​កន្លង​ទៅខណៈ​​ជើង​ខ្លាំង​កម្ពុជា​៤​រូប​ទៀត​រួម​មាន​ ហ៊ឹម សេរី​, ​សារឿន ច័ន្ទ​, ​ អ៊ុង វីរៈ​ និ​ង ឡុង សាវណ្ណឌឿន ​សុទ្ធ​​តែ​​រង​​បរាជ័យ៕​

ផ្ដល់​សិទ្ធិ​ ៖ PNN
អត្ថបទ៖ នូ ពៅ
រូបភាព៖ ទិត្យ គង់នៅ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖