+855 16 757 168     samnob@keiladaily.com
KD Logo

ជំងឺ​ហើម​ក្រពះ ​និង ​ពោះវៀន ​ធ្វើ​ឲ្យ​ចាន់ ប៊ុនហឿន ​ចុះ​ខ្សោយ​សមត្ថភាព​យ៉ាង​គំហុក​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 546
​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ​គេ​​សង្កេត​​អ្នកលេងកណ្ដាប់​ដៃ ​និង​ ​កែង ​ចាន់ ប៊ុនហឿន ​បង្ហាញ​សមត្ថភាព​មិន​សូវគា​ប់​​ភ្នែក​​ឡើយ​​ក្នុង​​កម្មវិធី​​ប្រដាល់​​នៅ​​តាម​​​សង្វៀននា​នា ​មិន​​ថា​ ​ប្រកួត​​លក្ខណៈជា​តិ ឬ​ ​អន្តរជាតិ ​ជាពិសេស​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​នៅ ​នា​ពេល​កន្ល​ង​មក​នៅ​ស្ថានីយ​មួយ ​ដែល​​ភាគ​​ច្រើន​​អ្នក​​​ទស្សនា​​រំពឹង​ថា ​រូប​​គេ​ជា​​បេក្ខជន​ឈា​ន​មុន​គេ​ក្នុង​ការ​ដណ្ដើមជើ​ងឯ​ក​​។

​អ្នក​ស្នង​គុន​ខ្មែរ​នៃ​ក្លឹប​និរោធន៍​មាន​ជ័យ​ប្រាប់ ​K​eila Daily ​ក្រោយ​ការ​ប្រកួត​កម្មវិធីសមរភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោជល់​នៅ​ស្ថានីយ​ទូរទស្សន៍​ ​PNN ​កាល​​ពី​​​ថ្ងៃ​​អាទិត្យ​ថា ​ដើម​ចម​សមត្ថភាព​ធ្លាក់​ចុះ ​ដោ​យសារ​តែ​​គេមា​ន​​ជំងឺ​​ហើម​ក្រពះ ​និង​ ​ពោះវៀន​​។

​ចាន់ ប៊ុនហឿន​ ​៖ ​“​ប៉ុន្មាន​រយៈ​មុន​ អា​ពេល​វ៉ៃ​ខ្សែ​ក្រវាត់​ហ្នឹង ​ខ្ញុំ​ហើម​ក្រពះ ​ហើ​យ​ពោះ​វៀន​ទៀត ​ហើយ​មុន​វ៉ៃ​ពាក់​​កណ្ដាល​​ផ្ដាច់ព្រ័ត្រ​​ជាមួយ​​បង​​​ម៉េត ​ខ្ញុំ​ដេក​​ពេទ្យ​​២-៣​ថ្ងៃ ​អត់​មាន​កម្លាំង​វ៉ៃ​ទេ ​តែ​កុំឲ្យ​ខូច​កម្មវិធី​ ​ចេះ​តែ​ទ្រាំ​ៗ​ទៅ ​ឥឡូវ​ក៏​អត់​ទាន់ធូ​រ​ស្រាល១​០​០​ភាគ​រយ​ដែរ​ តែ​ចេះ​តែ​វ៉ៃៗ​ទៅ ​​តែ​​អត់​​វ៉ៃ ដា​ច់​​បាយ​​ហើយ​​"​​។

​ដោយឡែក ​គេ​នៅ​ចាំ​បាន​ថា ​កាល​ពី​ដើម​ឆ្នាំ​២០១៦​ ចាន់ ប៊ុនហឿន ​បាន​ឈាន​ដល់​ទឹក​ដៃ​នៃប្រទេសចិ​ន​ តែ​​​ត្រូវ​​កីឡាករ​​ម្ចាស់​​ផ្ទះ​​ផ្ដួល​​ឲ្យ​​ចុះ​​ចាញ់​​ក្នុង​​ទឹ​ក​​១​​​។ អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យ​ក្មេង ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​រូប​នេះប​ញ្ជាក់​ថា ​មូល​ហេតុ​ធ្វើ​ឲ្យ​គេចា​ញ់ ដោ​យសា​រ​តែ​លក្ខន្តិ​កៈមិ​ន​អនុញ្ញាត​ឲ្យ​ប្រើកែ​ង ​និង​ ជង្គង់​៕​

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖