+855 16 757 168     samnob@keiladaily.com
KD Logo

សែន រ៉ាដេត ​ខ្វះ​លុយ​ប​​ង់​សាលា ​ដោយសារ​អស់​អាហារូបករណ៍​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 353
​​អ្នក​ប្រដាល់ជើ​ង​ខ្លាំង​ទម្ង​ន់​៥១គី​ឡូ​ក្រាម ​សែ​ន រ៉ាដេត ​បាន​ត្អូញត្អែ​តាម​បណ្ដាញ​សង្គម​​ Facebook ​នៅ​ថ្ងៃច​ន្ទ​ ទី​២២ ​ខែ​សីហា ​ពី​​ការ​​ខ្វះ​​ប្រាក់​​បង់​​ថ្លៃ​​សិក្សា​​​នៅ​​មហា​វិទ្យាល័យ ​បន្ទាប់​ពី​អាហារូបករណ៍​ដែល​មាន​សុពល​ភាព​២​ឆ្នាំ​ត្រូវ​អស់​។

​ជា​និស្សិត​ផ្នែក​ច្បាប់​នៅ​សាកល​វិទ្យាល័យ​បៀលប្រាយ ​ប្អូន​ប្រុស​បង្កើត​របស់​អ្នក​លេងកែ​ង ​និង​ ​រន្ទះ​ជើង ​សែន រ៉ាឌី​ ខាង​លើនឹ​ង​ឈាន​ចូលឆ្នាំ​ទី​៣ ​នៅ​​បវេសន​​កាល​​ថ្មី​ខាង​មុខ ​ដូច្នេះ ​គេ​ត្រូវ​រក​ប្រាក់​បង់​ថ្លៃសិ​ក្សា​ដោយ​ខ្លួន​ឯង​។

សែ​ន រ៉ាដេត ​ប្រាប់​ ​Keila Daily​ ​បែប​នេះ ​៖ ​“​ខ្ញុំ​សួរ​ខាង​សាលា​ គេថា​ ​បាន​តែ​២​ឆ្នាំ​ទេ ​ដល់​ឆ្នាំទី​​៣ទៅ​ ត្រូវ​បង់​ខ្លួន​ឯង​ ១​​ឆ្នាំ​៤៨០​ដុល្លារ អ៊ីចឹង​​ដើម​​ខែ​​​៩​​ហ្នឹង​ ខ្ញុំ​ត្រូវ​​​ឡើង​វ៉ៃ​យកលុយបង់​សាលា ​ឥឡូវ​កំពុង​ពិបាក​ចិត្ត​បង​ ​អត់​មាន​អារម្មណ៍​ហាត់ទេ ​៣​អាទិត្យ​អី​ ​វ៉ៃ​ម្ដង​ហ្នឹង​ ​ម្ដង​បាន​៣០០​ដុល្លារ​ ត្រូវ​​​ចាយ​ប្រចាំថ្ងៃ​ផង​ ត្រូវ​ជួយ​ម៉ែ​នៅ​ស្រុក​ទៀត ​អ៊ីចឹង​ទៅ​ត្រូវ​ខ្វះ​លុយ​បង់​សាលា​ហើយ​”​។

​អ្នក​ស្នង​គុន​ខ្មែរ​មាន​ប្រភព​ពី​ខេត្តកោះកុង​រូប​នេះប​ង្ហើប​ថា ​គេ​នឹង​អាច​ឈប់​ពី​សង្វៀន​ប្រដាល់ ​នៅ​ពេល​បញ្ច​ប់​ការ​សិក្សា​ ​ដើម្បី​ស្រវា​រក​ការងារ​​​ដែល​​ល្អ​​​ប្រសើរ​​ជាង​អាជីព​ឈឺសា​ច់ដូច​បច្ចុប្បន្ន​៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖